ព័ត៌មានអន្ដរជាតិ
ស្ត្រីវៀតណាមម្នាក់ដាច់ម្រាមដៃ ដោយសារផ្ទុះទូរស័ព្ទពេលកំពុងលេង
កាលពីថ្ងៃពុធ ទី៩ ខែសីហា ស្ត្រីវ័យ ៣៧ ឆ្នាំម្នាក់មកពីខេត្ត Bac Giang ភាគខាងជើងប្រទេសវៀតណាមបានដាច់ម្រាមដៃ និងរបួសភ្នែក បន្ទាប់ពីទូរស័ព្ទរបស់នាងផ្ទុះខណៈពេលកំពុងលេងបណ្ដើរសាកថ្មបណ្ដើរ ។

ចំពោះឧប្បត្តិហេតុផ្ទុះទូរស័ព្ទ មន្ទីរពេទ្យមិត្តភាពវៀតណាមអាល្លឺម៉ង់នៅទីក្រុងហាណូយតែងទទួលព្យាបាលជនរងគ្រោះភ្លាមៗ ។

លោកវេជ្ជបណ្ឌិត Nguyen Trong Tai បានឲ្យដឹងថា អ្នកជំងឺកំពុងសម្រាកព្យាបាលមុខរបួស នាងខូចភ្នែកខាងស្តាំ ដាច់ម្រាមដៃនៅដៃស្តាំ របួសបំពង់ក និងរបួសជាច្រើនកន្លែងទៀត ។ លោកបន្តទៀតថា នារីរងគ្រោះមានស្ថិរភាពបន្ទាប់ពីការវះកាត់ ចំណែកឯការបាត់បង់ម្រាមដៃនឹងកាត់បន្ថយសមត្ថភាពពលកម្មរបស់នាងផងដែរ ។

ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យមិត្តភាពវៀតណាមអាល្លឺម៉ង់បានទទួលព្យាបាលអ្នកជំងឺដែលមានរបួសដោយសារតែផ្ទុះទូរស័ព្ទចំនួន ៥ នាក់ហើយ ។

យ៉ាងណាមិញ លើកនេះគឺជាករណីធ្ងន់ធ្ងរបំផុតដែលមន្ទីរពេទ្យមិនធ្លាប់ជួបប្រទះពីមុនមក ។ ជាចុងក្រោយ វេជ្ជបណ្ឌិត Tai សូមដាស់តឿនគ្រប់គ្នាថា ចៀសវាងការប្រើទូរស័ព្ទអំឡុងពេលសាកថ្ម ដើម្បីការពារការផ្ទុះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ វៀតណាមកម្ទេចឧបករណ៍អេឡិចត្រូនិករាប់ពាន់គ្រឿង តម្លៃខ្ទង់ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


