ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ទម្លាយមូលហេតុ ដែលទាហានអាមេរិក រត់ចូលទឹកដីរបស់ខ្លួន
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធទី១៦ខែសីហាថា ទាហានអាមេរិក ដែលរត់ចូលទៅក្នុងប្រទេសកូរ៉េខាងជើង កាលពីខែមុន គឺជាចេតនាដើម្បីស្វែងរកការជ្រកកោនពី ការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក។

តាមការចុះផ្សាយរបស់ KCNA, ក្នុងអំឡុងពេលស៊ើបអង្កេត Travis King បានសារភាពថា គាត់សម្រេចចិត្តមកកូរ៉េខាងជើង ព្រោះគាត់មានអារម្មណ៏មិនល្អដោយសារការធ្វើបាបអមនុស្សធម៌ និងការរើសអើងពូជសាសន៍នៅក្នុងជួរកងទ័ពអាមេរិក។ គាត់ក៏បង្ហាញពីឆន្ទៈ ក្នុងការស្វែងរកសិទ្ធជ្រកកោននៅកូរ៉េខាងជើង ឬប្រទេសទីបីផងដែរ ព្រោះគាត់ខកចិត្ត ចំពោះសង្គមអាមេរិកដែលមិនមានសិទ្ធស្មើភាពគ្នា”។
យោងតាមទីភ្នាក់ងារនេះ, King នៅតែត្រូវបានគេស៊ើបអង្កេត ហើយកំពុងស្ថិតក្នុងការឃុំឃាំងរបស់កងទ័ពប្រជាជនកូរ៉េ។
សូមបញ្ជាក់ថា នេះគឺជាការទទួលស្គាល់ផ្លូវការលើកដំបូងពីទីក្រុងព្យុងយ៉ាងចំពោះទាហានអាមេរិកដែលបានឆ្លងកាត់ពីកូរ៉េខាងត្បូង កាលពីថ្ងៃទី១៧ ខែកក្កដា ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណបានប្រាប់រ៉យទ័រថា ខ្លួនមិនអាចផ្ទៀងផ្ទាត់ការអត្ថាធិប្បាយរបស់ King ដូចដែលបានចុះផ្សាយដោយ KCNA នោះទេ ហើយនៅតែផ្តោតលើការនាំគាត់វិលត្រលប់មកវិញដោយសុវត្ថិភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កូរ៉េខាងជើង មិនឆ្លើយតបទៅ អាមេរិក រឿងសុខទុក្ខទាហានដែលឆ្លងកាត់ តំបន់គ្មានយោធា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


