ព័ត៌មានអន្ដរជាតិ
លោក Modi ប្ដេជ្ញានាំ ឥណ្ឌា ក្លាយជាប្រទេសសេដ្ឋកិច្ចលំដាប់ទី ៣ លើពិភពលោក
នៅក្នុងទិវាឯករាជ្យជាតិលើកទី ៧៧ របស់ឥណ្ឌា លោកនាយករដ្ឋមន្ត្រី Narendra Modi បញ្ជាក់ថា នឹងប្តេជ្ញាដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឥណ្ឌាឲ្យកាន់តែមានភាពរីកចម្រើនស្ថិតនៅក្នុងចំណោមកំពូលទាំង ៣ នៃសេដ្ឋកិច្ចពិភពលោកនៅពេល ៥ ឆ្នាំបន្ទាប់ ។

បច្ចុប្បន្ន ឥណ្ឌាជាប្រទេសមានសេដ្ឋកិច្ច ៣.៥ ពាន់ពាន់លានដុល្លារ ដែលបានវ៉ាដាច់ចក្រភពអង់គ្លេសកាលពីឆ្នាំមុន ដើម្បីក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេទី៤ ។
ទន្ទឹមនេះ លោក Modi និយាយថា ឥណ្ឌា ជាប្រទេសមានប្រជាជនពូកែខ្លាំងទៅលើបច្ចេកទេសព័ត៌មានបច្ចេកវិទ្យា (IT) និងបច្ចេកវិទ្យាទំនើបផ្សេងៗ ស្របពេលបច្ចុប្បន្នពិភពលោកក៏កំពុងតែប្រកួតប្រជែងគ្នាខ្លាំងផងដែរទៅលើប្រព័ន្ធបច្ចេកវិទ្យា ខណៈឥណ្ឌាក៏សំបូរអ្នកមានទេពកោសល្យបែបនេះស្រាប់ផង ។

ស្របពេលជាមួយគ្នានេះ ឥណ្ឌាក៏ជាប្រទេសដែលមានប្រជាជនភាគច្រើន មានអាយុស្ថិតនៅក្រោម ៣០ ឆ្នាំផងដែរ ហេតុដូចនេះ ឥណ្ឌាមានកម្លាំងពលកម្មច្រើនគ្រប់គ្រាន់ដែលអាចជួយជំរុញសេដ្ឋកិច្ចប្រទេសឲ្យមានកំណើនប្រកួតប្រជែងនេះបាន ។
ជាចុងក្រោយលោក Modi ដាក់ក្ដីសង្ឃឹមថា នៅពេលដែលឥណ្ឌារៀបចំខួប ១០០ ឆ្នាំនៃឯករាជ្យភាពនាឆ្នាំ ២០៤៧ នោះឥណ្ឌានឹងប្រារព្ធពិធីនោះឡើងក្នុងនាមជាប្រទេសអភិវឌ្ឍន៍ ដោយសារតែអ្នកមានទេព្យកោសលវ័យក្មេងបានចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចចាប់ពីពេលនេះតទៅ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Independent
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


