Connect with us

ព័ត៌មានអន្ដរជាតិ

កូនក្របីមាត់ ២ ច្រមុះ ២ នៅវៀតណាម កំពុងផ្ទុះការចាប់អារម្មណ៍

បានផុស

នៅ

កាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា មានកូនក្របីមួយក្បាលកើតមកជាមួយមាត់ ២ ច្រមុះ ២ ក្នុងខេត្ត Quang Nam ប្រទេសវៀតណាម បណ្ដាលឲ្យមនុស្សជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើក្រឡេកមើលមួយភ្លែត យើងឃើញកូនក្របីមានប្រហោងកណ្ដាលក្បាលមួយ មើលទៅស្រដៀងភ្នែកទីបីដែរ ។

ទន្ទឹមនឹងសភាពមិនប្រក្រតីរបស់កូនក្របី លោក Le Van Su ដែលជាម្ចាស់បានឲ្យដឹងថា ថ្ងៃដំបូងកូនក្របីខ្សោយខ្លាំងរហូតមិនអាចបៅដោះម្ដាយវាដោយខ្លួនឯង ដូច្នេះគាត់បញ្ចុកទឹកដោះគោកូនក្មេងឲ្យវាផឹកវិញ ។

តាមពិតទៅ មេក្របីលោក Su មានកូន ៧ ហើយ ប៉ុន្តែកូន ៦ ក្បាលដំបូង មានសុខភាពល្អធម្មតាទេ ។ ផ្ទុយពីគេ កូនទី ៧ ខ្សោយខ្លាំង ធ្វើឲ្យម្ចាស់ខ្លាចវារស់មិនបានយូរដូចគេទៀតផង ។

យោងតាមវិទ្យាសាស្ត្រ បញ្ហាបែបនេះគេហៅថា “កូនភ្លោះប៉ារ៉ាស៊ីត” គឺពេលកូនភ្លោះពិតម្នាក់ឈប់វិវត្តន៍នៅដំណាក់កាលលូតលាស់ក្នុងគភ៌ ប៉ុន្តែភ្ជាប់ខ្លួនទៅនឹងកូនភ្លោះមួយទៀតដែលលូតលាស់ពេញលក្ខណៈ ។

សូមបញ្ជាក់ថា “កូនភ្លោះប៉ារ៉ាស៊ីត” កើតឡើងព្រោះទារកម្នាក់ស្រូបយកសារធាតុចិញ្ចឹមអស់ ធ្វើឲ្យទារកម្នាក់ទៀតខ្វះសារធាតុចិញ្ចឹម ហេតុនេះហើយទើបទារកដែលខ្វះសារធាតុចិញ្ចឹមក្លាយទៅជា កូនភ្លោះប៉ារ៉ាស៊ីត ៕

ប្រែសម្រួល៖ វារី

ប្រភព៖ tuoitrenews

ចុចអាន៖ យល់ដឹងពីបញ្ហាកូនភ្លោះប៉ារ៉ាស៊ីត ដែលធ្វើឲ្យទារកលើសអវយវៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម