Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរហើយ! ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដជិត ១ ពាន់ករណី និងស្លាប់ម្នាក់

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃ (CCSA) បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៩៣០ ករណី និងស្លាប់ម្នាក់ ក្នុងនោះ ៩១៦ ករណីជាករណីឆ្លងក្នុងសហគមន៍ និង ១៤ ករណីជាករណីនាំចូល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បាននិយាយនៅថ្ងៃសៅរ៍នេះថា អ្នកស្លាប់ថ្មីគឺជាពលករជនជាតិមីយ៉ាន់ម៉ាអាយុ ៣១ ឆ្នាំនៅខេត្តសាមុតសាខន ។ គាត់មានជំងឺក្រិនថ្លើម ហើយជាមនុស្សប្រមឹក ។

បុរសនោះបានទាក់ទងជាមួយអ្នកជំងឺកូវីដ ១៩ ។ នៅថ្ងៃទី ១៥ ខែធ្នូ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានគ្រុនក្តៅ ហើមពោះ និងជម្ងឺខាន់លឿង ។ នៅថ្ងៃទី ២៩ ខែធ្នូ គាត់ពិបាកដកដង្ហើម និងមានជំងឺសួត ហើយគាត់បានធ្វើតេស្តវិជ្ជមាននៅថ្ងៃបន្ទាប់ ។

នៅថ្ងៃទី ២ ខែមករាគាត់បានហូរឈាមក្នុងបំពង់រំលាយអាហារ ។ នៅថ្ងៃទី ១៩ ខែមករា គាត់មានជំងឺខ្សោយតំរងនោមធ្ងន់ធ្ងរ និងកកឈាមក្នុងខួរក្បាល ហើយសរីរាង្គជាច្រើនបានបាត់បង់ ហើយគាត់បានស្លាប់កាលពីថ្ងៃសុក្រ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៧,៩៥៣ ករណី និងមានអ្នកស្លាប់ចំនួន ៧៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ចង់បានលាភសំណាងពេក ប្រជាជនថៃកាន់បាច់ផ្កាដេកក្នុងមឈូសដូចសាកសព

ចុចអាន ៖ សាកលវិទ្យាល័យមួយរបស់ថៃនឹងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងកូវីដរបស់ខ្លួនលើមនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម