ព័ត៌មានអន្ដរជាតិ
រន្ទះបាញ់សម្លាប់មនុស្ស ១០ នាក់ នៅភាគខាងកើតប្រទេស ឥណ្ឌា
យ៉ាងហោចណាស់មនុស្ស ១០ នាក់ បានស្លាប់ និង ៣ នាក់ រងរបួសធ្ងន់នៅក្នុងរដ្ឋ Odisha ភាគខាងកើតប្រទេស ឥណ្ឌា ដោយសាររន្ទះបាញ់ ខណៈពេលភ្លៀងធ្លាក់ខ្លាំង ។

កាលពីថ្ងៃទី៣ ខែកញ្ញា មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលរដ្ឋបានឲ្យដឹងថា មានរន្ទះបាញ់សម្លាប់មនុស្ស ៤ នាក់នៅស្រុក Khurda ២ នាក់ទៀតនៅ Bolangir និងម្នាក់មួយនៅ Angul, Boudh, Jagatsinghpur និង Dhenkanal ។ សម្រាប់ស្រុក Khurda មិនត្រឹមតែស្លាប់ ៤ នាក់ប៉ុណ្ណោះទេ នៅមានមនុស្សរងបួសធ្ងន់ ៣ នាក់ថែមទៀត ។

ជាក់ស្ដែងតំបន់ឆ្នេរនៃ Odisha រួមទាំងទីក្រុងភ្លោះ Bhubaneswar និង Cuttack ក៏មានភ្លៀងធ្លាក់ខ្លាំងដែរ កាលពីថ្ងៃសៅរ៍ ទី២ ខែកញ្ញា ។
នាយកដ្ឋានឧតុនិយមឥណ្ឌាបានព្យាករណ៍ថា ស្ថានភាពស្រដៀងគ្នានឹងបន្តនៅក្នុងតំបន់ខ្លះនៃរដ្ឋក្នុងរយៈពេល ៤ ថ្ងៃខាងមុខនេះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ៨ ខែ ឆ្នាំនេះ រន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់-របួសជាង ១០០ នាក់ និងងាប់គោក្របីជិត ៩០ ក្បាល
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


