ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបង្ហាញវ៉ាក់សាំងកូវីដ ២ ផ្សេងទៀតមានសុវត្ថិភាពគួរប្រើប្រាស់ ក្រៅពី Sputnik V
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា វ៉ាក់សាំងរបស់រុស្ស៊ីប្រឆាំងនឹងជំងឺកូវីដ ១៩ ចំនួន ៣ ត្រូវបានគេធ្វើតេស្ត ហើយត្រូវបានគេរកឃើញថាមានសុវត្ថិភាព ហើយគួរតែប្រើប្រាស់វ៉ាក់សាំងទាំងនេះ ។
យោងតាមលោក Medvedev បានឲ្យដឹងថា ប្រទេសរុស្ស៊ីក៏ដូចជាប្រទេសដទៃទៀតដែរបានវាយតម្លៃវ៉ាក់សាំងដោយផ្អែកលើគោលការណ៍ប្រសិទ្ធភាព និងសុវត្ថិភាព ។ មន្ត្រីរូបនោះបានលើកឡើងពីវ៉ាក់សាំងរុស្ស៊ីចំនួន ៣ ប្រភេទគឺ Sputnik V ដែលត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថាន Gamaleya ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ វ៉ាក់សាំង EpiVacCorona បង្កើតដោយមជ្ឈមណ្ឌលស្រាវជ្រាវស៊ីបេរី និងវ៉ាក់សាំងដែលបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Chumakov ។
លោក Medvedev បាននិយាយថា “វ៉ាក់សាំងទាំងនេះមានលក្ខណៈខុសគ្នាទាក់ទងនឹងសមាសធាតុជីវសាស្ត្រ និងវិទ្យាសាស្ត្រប្រឆាំងនឹងវីរុសនេះត្រូវបានប្រើ ។ ខ្ញុំចាំបានថា វ៉ាក់សាំង Sputnik V ពឹងផ្អែកលើការប្រើប្រាស់វីរុសអាដេណូ (Adenoviruses) ដែលមានសមាសធាតុពីរផ្សេងគ្នា ខណៈវ៉ាក់សាំង EpiVacCorona ផ្ទុកប្រូតេអ៊ីនសំយោគពិសេសដែលតំណាងឲ្យបំណែក និងធាតុនីមួយៗនៃវីរុសកូរ៉ូណាដែលសំខាន់បំផុតសម្រាប់មនុស្សម្នាក់ដើម្បីបង្កើតភាពស៊ាំ” ។
វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Chumakov គឺជាវ៉ាកសាំងកម្រិតខ្ពស់បំផុតចាប់តាំងពីវាផ្ទុកវីរុសអសកម្មនៃជំងឺរលាកសួតប្រភេទកូវីដ ១៩ ហើយវ៉ាក់សាំងនេះមានប្រសិទ្ធភាពលើគោលការណ៍ដូចគ្នានឹងវ៉ាក់សាំងដែលបានធ្វើការអស់រយៈពេល ២០០ ឆ្នាំហើយ ។
មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា “យើងបានសាកល្បងវ៉ាក់សាំងទាំងនេះ ។ ពួកគេត្រូវបានគេទទួលស្គាល់ថាមានសុវត្ថិភាព ។ ពួកគេត្រូវតែប្រើ ហើយនេះគឺជាអ្វីដែលយើងផ្តោតលើ” ។
យោងតាមលោក Medvedev បានឲ្យដឹងថា ប្រទេសរុស្ស៊ីមិនបញ្ចេញវ៉ាក់សាំងរបស់ខ្លួនលើប្រទេសផ្សេងទៀតទេ ។ ភារកិច្ចចម្បងគឺផលិតចំនួនវ៉ាក់សាំងដែលមានប្រសិទ្ធិភាពគ្រប់គ្រាន់សម្រាប់ប្រជាជនរុស្ស៊ី ហើយកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សាសន្តិសុខនឹងត្រូវផ្តោតទៅលើបញ្ហាផលិតកម្មវ៉ាក់សាំងទាំងនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ្នកវិទ្យាសាស្ត្ររុស្ស៊ីបញ្ចេញរូបភាពវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី ថតពីមីក្រូទស្សន៍
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


