ព័ត៌មានអន្ដរជាតិ
CDC ព្រមានថា ចំនួនកុមារនិងទារកដែលឆ្លងមេរោគផ្លូវដង្ហើម RSV កំពុងកើនឡើង
កាលពីថ្ងៃអង្គារ ទី៥ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានជូនដំណឹងដល់វេជ្ជបណ្ឌិត អំពីការកើនឡើងធ្ងន់ធ្ងរនៃមេរោគផ្លូវដង្ហើម (RSV) ក្នុងចំណោមកុមារតូចៗនៅរដ្ឋ Florida និង Georgia ។

CDC បានណែនាំថា “សកម្មភាពមេរោគផ្លូវដង្ហើមរីករាលដាលនៅភាគខាងជើង និងខាងលិចក្នុងរយៈពេល ២-៣ ខែបន្ទាប់” ។
បើតាមរបាយការណ៍ CDC ចាប់ពីថ្ងៃទី៥ ខែសីហា ដល់ថ្ងៃទី១៩ ខែសីហា អត្រានៃការចូលមន្ទីរពេទ្យទាក់ទងនឹង RSV បានកើនឡើងពី ២ នាក់ក្នុងចំណោមកុមារ ១០០ ០០០ នាក់ដែលមានអាយុក្រោម ៤ ឆ្នាំ រហូតដល់ ៧ នាក់ក្នុង ១០០ ០០០ នាក់ ។ គួរបញ្ជាក់ថា ភាគច្រើននៃអ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យគឺជា ទារកអាយុក្រោម ១ ឆ្នាំប៉ុណ្ណោះ ។

ជារៀងរាល់ឆ្នាំ ការឆ្លងមេរោគផ្លូវដង្ហើម បណ្តាលឱ្យមានការទៅជួបគ្រូពេទ្យប្រហែល ២ លាននាក់ សម្រាកនៅមន្ទីរពេទ្យ ៨០ ០០០ នាក់ និងស្លាប់ដល់ទៅ ៣០០ នាក់ ចំពោះកុមារអាយុក្រោម ៥ ឆ្នាំ ។
CDC បានផ្តល់ដំបូន្មានដល់វេជ្ជបណ្ឌិតឱ្យត្រៀមខ្លួនជាមួយនឹងការចាក់វ៉ាក់សាំង RSV ថ្មីសម្រាប់កុមារតូចៗ ដើម្បីជួយការពារការឆ្លងមេរោគផ្លូវដង្ហើម ។

វ៉ាក់សាំង Beyfortus ត្រូវបានអនុម័តសម្រាប់ទារកទាំងអស់ដែលមានអាយុក្រោម ៨ ខែ ។ កុមារដែលមានហានិភ័យខ្ពស់នៃផលវិបាក RSV ដូចជាអ្នកដែលមានភាពស៊ាំខ្លាំង ពួកគេអាចចាក់លើកទីពីរ រហូតដល់អាយុប្រហែលមួយឆ្នាំកន្លះ ។ ទោះជាយ៉ាងណាក៏ដោយវ៉ាក់សាំង Beyfortus អាចនឹងមិនទាន់មានរហូតដល់ខែតុលា ។
ហើយកាលពីខែមុន រដ្ឋបាលចំណីអាហារ និងឱសថបានអនុម័តវ៉ាក់សាំង RSV ដែលផ្តល់ឲ្យស្ត្រីមានផ្ទៃពោះ ដែលអាចការពារដល់ទារកទើបនឹងកើតក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃជីវិតទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បាងកក ប្រឈមបិទសាលា ដោយសារជំងឺ ៣ប្រភេទកំពុងឆ្លងខ្លាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


