ព័ត៌មានអន្ដរជាតិ
ចំនួនមនុស្សពេញវ័យមានជំងឺធាត់ក្នុង សហរដ្ឋអាមេរិក នៅតែកើនឡើងខ្ពស់
ទិន្នន័យចំនួនប្រជាជនពីឆ្នាំ ២០២២ បង្ហាញថារដ្ឋចំនួន ២២ របស់សហរដ្ឋអាមេរិកមានអត្រាប្រេវ៉ាឡង់នៃមនុស្សពេញវ័យធាត់ លើសពី ៣៥ ភាគរយ ធៀបនឹងរដ្ឋចំនួន ១៩ ក្នុងឆ្នាំ ២០២១ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺសហរដ្ឋអាមេរិក (CDC) ។

ភាពខុសគ្នាគួរឱ្យកត់សម្គាល់តាមរយៈពូជសាសន៍ និងជាតិសាសន៍ ដូចដែលបានបង្ហាញដោយទិន្នន័យ CDC រួមបញ្ចូលគ្នាពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២។ មនុស្សពេញវ័យស្បែកខ្មៅមានអត្រាប្រេវ៉ាឡង់នៃការធាត់គឺ ៣៨ ភាគរយ ចំណែកឯមនុស្សពេញវ័យអាមេរិកាំង-ឥណ្ឌា មានអត្រាប្រេវ៉ាឡង់នៃការធាត់គឺ ៣៣ ភាគរយ ខណៈជនជាតិអេស្ប៉ាញមានអត្រាប្រេវ៉ាឡង់នៃការធាត់គឺ ៣២ ភាគរយ ។
CDC និយាយថា ទិន្នន័យខាងលើបានបង្ហាញពីតម្រូវការសម្រាប់អន្តរាគមន៍ផ្អែកលើប្រជាជន ដើម្បីធានាឲ្យមនុស្សទាំងអស់ហូបអាហារសុខភាព មានកន្លែងសុវត្ថិភាពសម្រាប់ហាត់ប្រាណ កម្មវិធីការពារ និងព្យាបាលភាពធាត់ដោយគ្មានការមាក់ងាយ បូករួមទាំងសេវាថែទាំសុខភាពផ្សេងៗផងដែរ ។

គួរឲ្យដឹងដែលថា មនុស្សពេញវ័យធាត់ប្រឈមហានិភ័យខ្ពស់សម្រាប់បញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែមប្រភេទទី ២ មហារីក និងសុខភាពផ្លូវចិត្តខ្សោយទៀតផង ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


