ព័ត៌មានអន្ដរជាតិ
អ្នកនេសាទនិងប្រជាជនជប៉ុន ដាក់ពាក្យបណ្តឹងទាមទារឲ្យបញ្ឈប់ការបញ្ចេញទឹកសំណល់ Fukushima
កាលពីថ្ងៃសុក្រទី៨ខែកញ្ញា អ្នកនេសាទ ព្រមទាំងប្រជាពលរដ្ឋ Fukushima និងខេត្តចំនួនប្រាំផ្សេងទៀតនៅតាមបណ្តោយឆ្នេរសមុទ្រភាគឦសានប្រទេសជប៉ុន បានដាក់ពាក្យប្តឹង ទាមទារឲ្យបញ្ឈប់ការបញ្ចេញទឹកសំណល់មានជាតិវិទ្យុសកម្ម ពីរោងចក្រនុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ។

មេធាវីរបស់ពួកគេនិយាយថា នៅក្នុងពាក្យបណ្ដឹងដែលប្តឹងទៅតុលាការស្រុក Fukushima, ដើមបណ្តឹងចំនួន១៥១នាក់ ពោលគឺពីរភាគបីមកពី Fukushima បាននិយាយថា ការបង្ហូរទឹកនេះ ធ្វើឲ្យខូចដល់ជីវភាពរស់នៅរបស់សហគមន៍នេសាទ និងរំលោភលើសិទ្ធិរស់នៅដោយសន្តិភាពរបស់អ្នកស្រុក។
ការបញ្ចេញទឹកសំណល់បន្សុទ្ធរួចចូលទៅក្នុងមហាសមុទ្រ ដែលចាប់ផ្តើមកាលពីថ្ងៃទី២៤ខែសីហា និងត្រូវបានគេរំពឹងថានឹងអូសបន្លាយពេលច្រើនទសវត្សរ៍ គឺត្រូវបានប្រឆាំងយ៉ាងខ្លាំងដោយក្រុមជលផលដែលបារម្ភថា វានឹងប៉ះពាល់ដល់រូបភាពនៃការនេសាទរបស់ពួកគេ បើទោះបីជាមានការធានាអះអាងអំពីសុវត្ថិភាពក៏ដោយ។

ជើងក្រានរ៉េអាក់ទ័រចំនួនបី នៅរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi បានរលាយ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៩.០រ៉ិចទ័រ និងរលកយក្សស៊ូណាមិក្នុងឆ្នាំ២០១១ បានបំផ្លាញប្រព័ន្ធត្រជាក់របស់វា។ រោងចក្រនេះបន្តផលិតទឹកដែលមានជាតិវិទ្យុសកម្មខ្ពស់ ដែលត្រូវបានបន្សុទ្ធ និងរក្សាទុកក្នុងធុងប្រហែល១០០០ ដែលគ្របដណ្តប់ភាគច្រើននៃបរិវេណរោងចក្រ។
រដ្ឋាភិបាលនិងប្រតិបត្តិកររោងចក្រគឺក្រុមហ៊ុន Tokyo Electric Power Company Holdings និយាយថា ធុងទាំងនោះចាំបាច់ត្រូវយកចេញ ដើម្បីអនុញ្ញាតឲ្យរោងចក្រនេះរុះរើចោល។

ប្រទេសចិន បានហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់ ដើម្បីឆ្លើយតបទៅនឹងការបញ្ចេញទឹកសំណល់ ខណៈហុងកុងនិងម៉ាកាវ បានផ្អាកការនាំចូលពីខេត្តចំនួន១០ រួមទាំង Fukushima ផងដែរ។
ចិន គឺជាប្រទេសនាំចូលគ្រឿងសមុទ្រធំបំផុតរបស់ជប៉ុន ហើយបម្រាមរបស់ខ្លួន បានប៉ះពាល់ដល់ឧស្សាហកម្មនេះយ៉ាងខ្លាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តម្លៃត្រីធូណាក្នុងមួយគីឡូក្រាមនៅ ជប៉ុន ក្រោយការបង្ហូរទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ