ព័ត៌មានអន្ដរជាតិ
លោក សេតថា ចាប់ផ្តើមអនុវត្ត ការចុះថ្លៃអគ្គិសនីនិងប្រេងម៉ាស៊ូត ជូនប្រជាជនថៃ
នាយករដ្ឋមន្ត្រីថៃ លោក សេតថា ថាវីស៊ីន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួនថា គណៈរដ្ឋមន្ត្រីបានសម្រេចនៅថ្ងៃពុធទី១៣ខែកញ្ញា ក្នុងការចុះថ្លៃអគ្គិសនីពី ៤.៤៥ បាត មក ៤.១០ បាត ក្នុងមួយគីឡូវ៉ាត់។

លោកបន្ថែមថា គណៈរដ្ឋមន្ត្រី ក៏បានសម្រេចកាត់បន្ថយតម្លៃប្រេងម៉ាស៊ូតមកនៅក្រោម ៣០បាតក្នុងមួយលីត្រផងដែរ ចាប់ពីថ្ងៃទី២០ខែកញ្ញាទៅ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតអំពីថាតើ រាជរដ្ឋាភិបាលនឹងឧបត្ថម្ភធនលើការកាត់បន្ថយតម្លៃទាំងនេះដោយរបៀបណា ឬថាតើ ការចុះថ្លៃនេះនឹងមានរយៈពេលប៉ុនណានោះទេ។
គួរបញ្ជាក់ថា ការចុះថ្លៃអគ្គិសនីនិងប្រេង គឺស្ថិតក្នុងចំណោមគោលនយោបាយអាទិភាពខ្ពស់បំផុត ដែលដាក់ចេញដោយគណបក្សភឿថៃ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន។

លើសពីនេះ គណៈរដ្ឋមន្ត្រី ក៏បានសម្រេចចិត្តបើកប្រាក់ខែមន្ត្រីរាជការ មួយខែពីរដងផងដែរ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ពួកគេ។
ក្រៅពីបញ្ហាខាងលើ លោក សេតថា ក៏ប្រកាសដែរថា នៅត្រីមាសទីបួនឆ្នាំនេះ រដ្ឋាភិបាល នឹងអនុវត្តការផ្អាកសងបំណុលរបស់កសិករ ដែលការផ្អាកនេះគឺគិតទាំងប្រាក់ដើម និងការប្រាក់។
ទន្ទឹមនឹងការអនុវត្តគម្រោងពន្យារពេលសងបំណុលនេះ លោក សេតថា សង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃ ក៏នឹងលើកកម្ពស់ការចែករំលែកចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាផងដែរ ដើម្បីឲ្យកសិករ អាចកាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូលរបស់ពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ ថៃ ប្រកាសអនុវត្តវិធានការ ឲ្យកសិករផ្អាកសងបំណុល នៅចុងឆ្នាំនេះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ