Connect with us

ព័ត៌មានអន្ដរជាតិ

កាសែត The New York Times ៖ ពលរដ្ឋ អ៊ុយក្រែន កំពុងដើរសុំ និងរត់ពន្ធ​យន្តហោះដ្រូនយកប្រើលើសមរភូមិប្រយុទ្ធ

បានផុស

នៅ

កាសែត The New York Times បានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋអ៊ុយក្រែនមួយចំនួនត្រូវបានបង្ខំឲ្យដើរសុំ ក៏ដូចជារត់ពន្ធយន្តហោះគ្មានមនុស្សបើក និងសមាសធាតុផ្សុំរបស់យន្តហោះដើម្បីយកទៅប្រើប្រាស់នៅលើសមរភូមិ ដោយសារតែក្រុមហ៊ុនចិនកាត់បន្ថយការផ្គត់ផ្គង់យន្តហោះដ្រូនដល់រដ្ឋាភិបាលទីក្រុងកៀវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១ ខែកញ្ញា រដ្ឋាភិបាលចិនបានដាក់ការត្រួតពិនិត្យលើការនាំចេញយន្តហោះគ្មានមនុស្សបើក និងឧបករណ៍ទាក់ទងនឹងយន្តហោះប្រភេទនេះមួយចំនួន ខណៈកាសែត The New York Times រាយការណ៍ថា ការគ្រប់គ្រងការនាំចេញរបស់ចិនអាចធ្វើឲ្យបញ្ហានៃខ្សែសង្វាក់ផ្គត់ផ្គង់របស់អ៊ុយក្រែន កាន់តែអាក្រក់ទៅៗនៅមុនរដូវរងា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Oles Maliarevych មន្ត្រីម្នាក់នៅក្នុងកងពលតូចមេកានិចទី ៩២ របស់អ៊ុយក្រែនបាននិយាយថា “នៅពេលយប់យើងធ្វើបេសកកម្មទម្លាក់គ្រាប់បែក ហើយពេលថ្ងៃយើងគិតពីរបៀបដើម្បីទទួលបានយន្តហោះគ្មានមនុស្សបើកថ្មី ហើយយើងក៏កំពុងពិនិត្យមើលគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ក្នុងការនាំចេញយន្តហោះគ្មានមនុស្សបើកពីប្រទេសចិនផងដែរ ពីព្រោះចិនផលិតយន្តហោះប្រភេទនេះច្រើនជាងគេបំផុត” ។

ទន្ទឹមនោះ កាលពីខែមិថុនា អនុរដ្ឋមន្ត្រីអ៊ុយក្រែនទទួលបន្ទុកឧស្សាហកម្មយុទ្ធសាស្ត្របាននិយាយផងដែរថា រដ្ឋាភិបាលទីក្រុងកៀវកំពុងចរចាជាមួយក្រុមហ៊ុនផលិតអាវុធលោកខាងលិចអំពីការបង្កើតការផលិតអាវុធនៅអ៊ុយក្រែន រួមទាំងយន្តហោះគ្មានមនុស្សបើក ហើយថែមទាំងអាចចុះកិច្ចសន្យានៅប៉ុន្មានខែខាងមុខនេះតែម្ដង ។

ស្របពេលជាមួយគ្នានេះ កាសែត The New York Times ក៏បានរាយការណ៍កាលពីចុងខែសីហាថា អ៊ុយក្រែនកំពុងផលិតយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយប្រហែល ៦ ម៉ូដែល ក្នុងនោះរួមទាំងយន្តហោះដែលមានសមត្ថភាពហោះហើរបានជាង ១,០០០ គីឡូម៉ែត្រផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អឺរ៉ុប នឹងខំប្រឹងជួយ អ៊ុយក្រែន ដោយមិនចាំបាច់មាន អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម