Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន នឹងទិញមីស៊ីល ៤០០ គ្រាប់ពី អាមេរិក មុនផែនការគ្រោងទុក

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Minoru Kihara បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងចាប់ផ្តើមទិញមីស៊ីលបាញ់នាំផ្លូវ Tomahawk ពីសហរដ្ឋអាមេរិក មុនផែនការគ្រោងទុក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Kyodo របស់ប្រទេសជប៉ុនបានរាយការណ៍ថា ប្រទេសជប៉ុនមានបំណងទិញមីស៊ីល Tomahawk ចំនួន ៤០០ គ្រាប់ ដែលមានរយៈចម្ងាយវាយប្រហារប្រហែល ១,៦០០ គីឡូម៉ែត្រ ដើម្បីត្រៀមរៀបចំសម្រាប់ការវាយបកលើមូលដ្ឋានសត្រូវក្នុងលក្ខខណ្ឌចាំបាច់ ។

ក្នុងអំឡុងពេលជំនួបទល់មុខគ្នាជាលើកដំបូងជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក Lloyd Austin ក្នុងទីក្រុង Washington, D.C, លោក Minoru Kihara បានធ្វើការកត់សម្គាល់ថា ជប៉ុនមានគម្រោងទិញមីស៊ីល Tomahawk Block-4 ក្នុងឆ្នាំសារពើពន្ធ ២០២៥ និងមីស៊ីល Tomahawk Block-5 ស៊េរីចុងក្រោយបំផុតក្នុងឆ្នាំសារពើពន្ធ ២០២៦ និង ២០២៧ សម្រាប់ដាក់បំពាក់លើនាវាពិឃាត Aegis របស់កងកម្លាំងស្វ័យការពារដែនសមុទ្រ ។

លោក Kihara បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរកាលវិភាគទិញមីស៊ីលនេះ នឹងជួយជំរុញយ៉ាងខ្លាំងដល់សមត្ថភាពការពារជាតិរបស់ប្រទេសជប៉ុនក្នុងពេលឆាប់ៗនេះ ប៉ុន្តែទោះជាយ៉ាងណា ប្រមុខការពារជាតិទាំងពីរក៏មិនទាន់ឈានដល់កិច្ចព្រមព្រៀងជាក់លាក់ណាមួយនៅឡើយទេ ដោយសារតែត្រូវមានការអនុម័តពីសភាអាមេរិកជាមុនសិន ។

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានបែងចែកថវិកាសម្រាប់ទិញមីស៊ីលចំនួន ២១១.៣ ពាន់លានយ៉េន (១.៤ ពាន់លានដុល្លារ) នៅក្នុងថវិកាសារពើពន្ធឆ្នាំ ២០២៣ ដោយសារបច្ចុប្បន្នជប៉ុនមានតែមីស៊ីលស៊េរីចាស់ប៉ុណ្ណោះ ដូច្នេះការកែប្រែទិញមីស៊ីលមុនផែនការគ្រោងទុកនេះ នឹងកាត់បន្ថយការចំណាយលើការទិញមីស៊ីលទាំងមូលតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ តើមូលហេតុអ្វីខ្លះទើបប្រធានរដ្ឋសភា អាមេរិក ជ្រុះចេញពីតំណែង ហើយប៉ះ​ពាល់យ៉ាងណាដល់ អ៊ុយក្រែន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម