ព័ត៌មានអន្ដរជាតិ
ឡាវ ជាប្រទេសមានតម្លៃសេវាអ៊ីនធឺណិតទូរសព្ទធូរថ្លៃជាងគេលេខ ២ នៅ អាស៊ាន
ប្រទេសឡាវមានតម្លៃអ៊ីនធឺណិតទូរសព្ទទាបជាងគេបំផុតលំដាប់លេខ ២ នៅក្នុងចំណោមប្រទេសទាំង ១០ របស់អាស៊ាន ដោយស្ថិតនៅតែក្រោមព្រះរាជាណាចក្រកម្ពុជាតែមួយប៉ុណ្ណោះ ហើយស្ថិតនៅលំដាប់លេខ ១៤ នៅទូទាំងពិភពលោក។

យោងតាមទិន្នន័យស្រាវជ្រាវរបស់ Cable.co.uk បានឲ្យដឹងថា ថ្លៃសេវាអ៊ីនធឺណិតនៅប្រទេសឡាវមានតម្លៃជាមធ្យម ០.២៥ ដុល្លារក្នុង ១ ជីហ្គាបៃ (GB) នៃទិន្នន័យទូរសព្ទចល័តនៅក្នុងប្រទេស ហើយជាតម្លៃទាបបំផុតមួយ បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា ។
ដូចគ្នានេះ ប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត ដូចជា មីយ៉ាន់ម៉ា មានតម្លៃ ០.៩៩ ដុល្លារក្នុង១ ជីហ្គាបៃ (GB), ប្រទេសសិង្ហបុរី មានតម្លៃ ០.៦៣ ដុល្លារ និងហ្វីលីពីនមានតម្លៃ ០.៥៩ ដុល្លារក្នុង ១ ជីហ្គាបៃ (GB) ។
ដោយឡែក នៅលើពិភពលោកវិញ ប្រទេសដែលមានតម្លៃអ៊ីនធឺណិតទូរសព្ទទាបជាងគេបំផុតគឺ អ៊ីស្រាអែល ដោយមានតម្លៃត្រឹមតែ ០.០២ ដុល្លារប៉ុណ្ណោះក្នុង ១ ជីហ្គាបៃ (GB) ខណៈអាមេរិកវិញគឺមានតម្លៃខ្ពស់ជាងគេបំផុត រហូតដល់ ៦ ដុល្លារក្នុង ១ ជីហ្គាបៃ (GB) ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Laotian times
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


