ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអាមេរិកច្រើននាក់ ក៏ត្រូវក្រុមហាម៉ាស់ សម្លាប់និងចាប់ជាចំណាប់ខ្មាំងដែរ
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃអាទិត្យទី៨ខែតុលាថា សហរដ្ឋអាមេរិកកំពុងធ្វើការ ដើម្បីបញ្ជាក់ឲ្យច្បាស់ពីរបាយការណ៍ដែលថា មានជនជាតិអាមេរិកច្រើននាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់។

នៅពេលពិធីការិនីរបស់ទូរទស្សន៍ CNN លោកស្រី Dana Bash សួរទៅលោក Blinken ថាតើពិតជាមានជនជាតិអាមេរិកត្រូវបានសម្លាប់ ឬចាប់ជាចំណាប់ខ្មាំងដោយពួកភេរវករមែនឬទេ? រដ្ឋមន្ត្រីការបរទេសអាមេរិក ឆ្លើយថា “មែនហើយ យើងមានរបាយការណ៍ថា ជនជាតិអាមេរិកជាច្រើននាក់ត្រូវបានសម្លាប់។ យើងកំពុងធ្វើការ ដើម្បីផ្ទៀងផ្ទាត់អំពីរឿងនេះ”។
លោកបន្ថែមថា “ស្របពេលជាមួយគ្នានេះដែរ មានរបាយការណ៍អំពីជនជាតិអាមេរិកដែលបាត់ខ្លួន ហើយយើងកំពុងក៏ធ្វើការ ដើម្បីផ្ទៀងផ្ទាត់អំពីរបាយការណ៍ទាំងនេះដែរ”។

ការបញ្ជាក់របស់លោក Blinken កើតឡើង បន្ទាប់ពីមានរបាយការណ៍ថា ជនជាតិអ៊ីស្រាអែលជាង៧០០នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ក្នុងការប្រយុទ្ធត្រឹមមួយថ្ងៃ ហើយជាង២០០០នាក់រងរបួស ហើយនេះមិនរាប់បញ្ចូលអ្នកដែលត្រូវក្រុមភេរវករ ចាប់ជាចំណាប់ខ្មាំងឡើយ។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់នេះ គឺជាការសម្លាប់រង្គាលដ៏ធំបំផុតរបស់ជនជាតិជ្វីហ្វក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ីស្រាអែល ប្ដេជ្ញាសងសឹកយ៉ាងចាស់ដៃទៅក្រុមហាម៉ាស់វិញ ក្រោយបើក ការវាយប្រហារសម្លាប់មនុស្សរាប់រយនាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


