ព័ត៌មានអន្ដរជាតិ
នារីអ៊ីស្រាអែលម្នាក់រួចជីវិតពីក្រុមហាម៉ាស់ដោយលាក់ខ្លួនក្រោមសាកសពអស់រយៈពេល ៧ ម៉ោង
អ្នកចូលរួមពិធីបុណ្យតន្ត្រីនៅអ៊ីស្រាអែលម្នាក់ រួចជីវិតពីការវាយប្រហាររបស់ក្រុមហាម៉ាស់ បន្ទាប់ពីលាក់ខ្លួនក្រោមសាកសពអស់រយៈពេល ៧ ម៉ោង ។

ក្នុងហេតុការណ៍នោះ Lee Sasi បានបន្លំខ្លួនជាមួយសាកសព ខណៈមនុស្សប្រហែល ៣៥ នាក់ទៀតបានលាក់ខ្លួនក្នុងលេណដ្ឋាន ប៉ុន្តែអ្នករួចជីវិតមកមានតែ ១០ នាក់ប៉ុណ្ណោះ ។
នៅក្នុងសារដែល Sasi ផ្ញើទៅមិត្តរបស់នាងបានបង្ហាញឲ្យឃើញនូវទិដ្ឋភាពមនុស្សស្លាប់គរគ្នាយ៉ាងសង្វេគ ព្រោះក្រុមហាម៉ាស់បានបោះគ្រាប់បែកដៃចំនួន ១៥ គ្រាប់ចូលទៅក្នុងលេណដ្ឋានគ្មានទ្វារ និងបាញ់កាំភ្លើងរះប្រហែល ១០០០ គ្រាប់ ។

បើតាមសារដដែលនោះ Sasi បានទាក់ទងទៅសាច់ញាតិរបស់នាងផងដែរ ជាពិសេសបានសុំជំនួយពីអតីតកងកម្លាំងការពារអ៊ីស្រាអែលទៀតផង ទើបរួចខ្លួនបែបនេះ ។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍នោះ ជនជាតិអ៊ីស្រាអែលរាប់រយនាក់បានបាត់បង់ជីវិត ហើយជាង ២,០០០ នាក់ទៀតរងរបួស ខណៈមនុស្សជាង ១៥០ នាក់ត្រូវបានក្រុមហាម៉ាស់ចាប់ជាឈ្លើយ រួមទាំងជនបរទេសផងដែរ ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ នារីជនជាតិអាល្លឺម៉ង់ម្នាក់ត្រូវក្រុមហាម៉ាស់ សម្លាប់ រួចសម្រាតខោអាវ ដង្ហែតាមផ្លូវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


