ព័ត៌មានអន្ដរជាតិ
កងទ័ពអ៊ីស្រាអែល បញ្ចេញវីដេអូ ចូលបន្ទាយក្រុមហាម៉ាស់ រំដោះចំណាប់ខ្មាំង២៥០នាក់ និងសម្លាប់សកម្មប្រយុទ្ធ ៦០នាក់
កងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល បានបញ្ចេញវីដេអូដ៏រន្ធត់មួយ បង្ហាញពីទាហានឥស្សរជន ចូលវាយលុកបន្ទាយក្រុមហាម៉ាស់ និងរំដោះបានចំណាប់ខ្មាំងចំនួន២៥០នាក់។

វីដេអូពីកាមេរ៉ារបស់សមាជិកនៃអង្គភាពវរជន Flotilla 13 បានបញ្ចេញកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១២ខែតុលា។

សាកសពត្រូវបានគេឃើញនៅក្នុងបន្ទប់ដ៏ងងឹត ប៉ុន្តែគេមិនដឹងថាតើ ពួកគេគឺជាចំណាប់ខ្មាំង ឬជាភេរវករនោះទេ។ នៅក្នុងបន្ទប់មួយទៀត គេឃើញមនុស្សមួយក្រុមដែលគេសន្មតថាជាចំណាប់ខ្មាំង កំពុងឈរ ខណៈកងទ័ពសម្រុកចូល។

អំឡុងពេលនោះ កងកម្លាំងអ៊ីស្រាអែល និយាយថា ពួកគេបានសម្លាប់ភេរវករហាម៉ាស់ចំនួន៦០នាក់ ហើយចាប់ខ្លួនបាន២៦នាក់។ ក្នុងចំណោមពួកគេ ក៏រួមមានមេបញ្ជាការរងនៃកងពលទ័ពភាគខាងត្បូងរបស់ក្រុមហាម៉ាស់ឈ្មោះ Muhammad Abu A’ali ផងដែរ។

ប៉ុន្មានម៉ោងបន្ទាប់ពីការចេញវីដេអូនេះ យោធាអ៊ីស្រាអែលបញ្ជាអ្នកស្រុកនៅហ្គាហ្សាឲ្យជម្លៀសចេញ មុនការវាយលុករបស់អ៊ីស្រាអែល។ ប្រជាជនទាំងនោះគឺមានចំនួន ១.១ លាននាក់ ពោលគឺស្មើប្រហែលពាក់កណ្តាលនៃចំនួនប្រជាជននៃតំបន់ហ្គាហ្សាស្ទ្រីប ទាំងមូល៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ីស្រាអែល ព្រមាន! ពលរដ្ឋជាង១លាននាក់ នៅហ្គាហ្សាភាគខាងជើង សល់ពេល២៤ម៉ោងប៉ុណ្ណោះ ត្រូវស្រូតចេញឲ្យលឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


