ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោកខាងលិច មានបំណងពង្រីកជម្លោះយោធាបច្ចុប្បន្ន មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu អះអាងថា ឥឡូវ សម្ព័ន្ធភាពលោកខាងលិច កំពុងព្យាយាមពង្រីកជម្លោះដែលបង្កដោយខ្លួនឯងនៅអឺរ៉ុប មកដល់តំបន់អាស៊ី។
លោកថ្លែងបែបនេះ អំឡុងវេទិកា Xiangshan ក្នុងទីក្រុងប៉េកាំង ដែលជាព្រឹត្តិការណ៍ការទូតយោធាប្រចាំឆ្នាំដ៏ធំបំផុតរបស់ប្រទេសចិន នៅថ្ងៃចន្ទទី៣០ខែតុលា។

លោក Shoigu និយាយថា “ជាមួយនឹងការរៀបចំវិបត្តិយ៉ាងស្រួចស្រាវនៅអឺរ៉ុប ឥឡូវលោកខាងលិចកំពុងសម្លឹងមើល ការរីករាលដាលរបស់វិបត្តិនេះ ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក និងអាចលើសពីនេះទៀត នៅក្នុងទិសដៅជាច្រើន”។
លោកសង្កត់ធ្ងន់ថា ការចូលរួមដោយផ្ទាល់ពីរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរនៅក្នុងការប្រឈមមុខនឹងបង្កជាហានិភ័យជាយុទ្ធសាស្ត្រកាន់តែធំ។
មិនត្រឹមប៉ុណ្ណឹង រដ្ឋមន្ត្រីរុស្ស៊ីបានកត់សម្គាល់ថា ថ្មីៗនេះលោកខាងលិច បាននិងកំពុងព្យាយាមយ៉ាងសកម្ម នូវលទ្ធភាពដាក់ពង្រាយយោធារបស់ខ្លួនទៅកាន់តំបន់ ក្រោមហេតុផលនៃការបង្កើតសម្ព័ន្ធភាពសន្តិសុខ អឺរ៉ូអាត្លង់ទិក និងឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃវត្តមានមូលដ្ឋានទ័ពរបស់អង្គការណាតូ នៅក្នុងតំបន់អាស៊ី។ វិធីសាស្រ្តបែបនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់គោលការណ៍សន្តិសុខបង្រួបបង្រួម ដែលលើកកម្ពស់ដោយរុស្ស៊ីនិងចិន។
ភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិងកំពុងកើនឡើងខ្ពស់នាពេលថ្មីៗនេះ ដែលបណ្តាលមកពីការប្រឈមមុខដាក់គ្នាលើបញ្ហាកោះតៃវ៉ាន់ រវាងសហរដ្ឋអាមេរិកនិងចិន។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានយល់ព្រមលក់ឧបករណ៍យោធាតម្លៃ ៤៤០លានដុល្លារទៅឲ្យតៃវ៉ាន់ ដែលជាទង្វើមួយដែលត្រូវបានទីក្រុងប៉េកាំងថ្កោលទោសយ៉ាងខ្លាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ទាត់ចោលការចុះផ្សាយរបស់សារព័ត៌មានលោកខាងលិចថា លោក ពូទីន បាត់បង់ជីវិត ដោយសារគាំងបេះដូង
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


