ព័ត៌មានអន្ដរជាតិ
តើអ្នកដឹងទេ? មួយនាទី ពិភពលោកចំណាយប្រាក់ ១៥៦ ៨៤២ដុល្លារ លើអាវុធ នុយក្លេអ៊ែរ
ការចំណាយលើអាវុធបរមាណូជាសកល មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់ របស់យុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍។

តាមការប៉ាន់ស្មានរបស់ ICAN, ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរចំនួនប្រាំបួន ដូចជាសហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ប៉ាគីស្ថាន និងចក្រភពអង់គ្លេស បានចំណាយប្រាក់សរុប ៨២.៤ ពាន់លានដុល្លារ លើការធ្វើទំនើបកម្ម និងថែទាំអាវុធនុយក្លេអ៊ែរ ដែលគេប៉ាន់ស្មានថាមានចំនួន ១៣ ០០០គ្រាប់ ពោលគឺការចំណាយ បានកើនឡើង ៩% បើធៀបនឹងឆ្នាំមុន។
នេះជារបាយការណ៍សង្ខេបប្រចាំឆ្នាំទីបីហើយរបស់ ICAN នៃការចំណាយលើអាវុធនុយក្លេអ៊ែរជាសកល។

របាយការណ៍មានចំណងជើងថា “Squandered: 2021 Global Nuclear Weapons Spending” បានគូសបញ្ជាក់ថា សរុបមក ពិភពលោកបានចំណាយសរុប ១៥៦ ៨៤២ដុល្លារ រៀងរាល់មួយនាទីនៃឆ្នាំ២០២១ លើអាវុធប្រល័យលោក ចំពេលមានជំងឺរាតត្បាតកំពុងបន្ត និងការកើនឡើងនៃអសន្តិសុខស្បៀងអាហារជាសកល។
ICAN ក៏បានរៀបរាប់លម្អិតផងដែរអំពីចំនួនប្រទេសនីមួយៗក្នុងចំណោមប្រទេសទាំងប្រាំបួន ដែលបានចំណាយលើអាវុធបរមាណូ។

សហរដ្ឋអាមេរិកបានក្លាយជាអ្នកចំណាយធំបំផុតលើអាវុធនុយក្លេអ៊ែរនៅឆ្នាំ ២០២១ ដោយបានចំណាយទឹកប្រាក់ ៤៤.២ ពាន់លានដុល្លារ ពោលគឺច្រើនជាង ៤ដង បើធៀបជាមួយប្រទេសនៅបន្តបន្ទាប់៤ទៀត។
ចំណែកចិន គឺជាប្រទេសតែមួយគត់ ក្នុងចំណោមប្រទេសមាននុយក្លេអ៊ែរ៨ផ្សេងទៀត ដែលចំណាយលើស១០ពាន់លានដុល្លារ ពោលគឺចិន ចំណាយចំនួន ១១.៧ ពាន់លានដុល្លារ ខណៈ រុស្ស៊ីឈរនៅចំណាត់ថ្នាក់លេខ៣ ចំណាយចំនួន ៨.៦ពាន់លានដុល្លារ។

ដោយឡែក ចក្រភពអង់គ្លេសបានចំណាយចំនួន ៦.៨ ពាន់លានដុល្លារ, បារាំង ចំណាយ ៥.៩ ពាន់លានដុល្លារ ខណៈឥណ្ឌា អ៊ីស្រាអែល និងប៉ាគីស្ថាន បានចំណាយជាងមួយពាន់លានដុល្លារលើឃ្លាំងអាវុធរបស់ពួកគេនៅឆ្នាំ២០២១។
ចុងក្រោយគឺប្រទេសកូរ៉េខាងជើង ដែលបានចំណាយទឹកប្រាក់ចំនួន ៦៤២លានដុល្លារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពិភពលោក កំពុងឆ្ពោះទៅរក យុគសម័យថ្មីនៃអាវុធនុយក្លេអ៊ែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


