ព័ត៌មានអន្ដរជាតិ
ទាហានអ៊ីស្រាអែល ៣០នាក់ស្លាប់ ក្នុងការវាយប្រហារជាមួយក្រុមហាម៉ាស់
នៅក្នុងការវាយប្រហារចុងក្រោយនេះ ទាហានអ៊ីស្រាអែលម្នាក់ទៀតត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣០នាក់។
កងទ័ពអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា ទាហានម្នាក់ទៀតត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ដែលទាហានរូបនោះជាទាហាននៅក្នុងកងវរសេនាតូចទី៩ នៃកងរថពាសដែកអ៊ីស្រាអែល។
អ៊ីស្រាអែលបាននិយាយថា ចាប់តាំងពីវាបានចាប់ផ្តើមពង្រីកប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី២៧ ខែតុលា ទាហាន ៣០នាក់ត្រូវបានសម្លាប់ និង ២៦០នាក់ផ្សេងទៀតបានរងរបួស។
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៩,៧៧០ នាក់ រួមទាំងកុមារ ៤,៨០០នាក់ និងស្ត្រី ២,៥៥០នាក់ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។ ចំណែកចំនួនអ្នកស្លាប់របស់អ៊ីស្រាអែលគឺជិត ១,៦០០នាក់។ នេះបើយោងតាមតួលេខផ្លូវការ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ ត្រឹម ២៤ម៉ោង អ៊ីស្រាអែលវាយប្រហារគោលដៅក្រុមហាម៉ាស់ចំនួន ៤៥០កន្លែង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


