ព័ត៌មានអន្ដរជាតិ
ម្ចាស់ Miss Universe ថៃ ដាក់ឯកសារប្រកាសក្ស័យធន ក្រោយទិញកម្មវិធីអស់ ២០ លានដុល្លារ
ម្ចាស់កម្មវិធី Miss Universe ថៃ ដែលធ្លាប់ជាផ្នែកនៃអាណាចក្រជំនួញរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump បានដាក់ឯកសារប្រកាសក្ស័យធន បន្ទាប់ពីទិញកម្មវិធីអស់រយៈពេល ១ ឆ្នាំក្នុងតម្លៃ ២០ លានដុល្លារ ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន JKN Global Group ដែលទិញកម្មវិធី Miss Universe គឺឈ្មោះ Anne Jakapong Jakrajutatip ជាស្ត្រីកែភេទ ។
ពេលនេះក្រុមហ៊ុនពោរពេញដោយបំណុល ប៉ុន្តែពួកគេនិយាយថានឹងព្យាយាមដោះស្រាយបញ្ហាលុយកាក់ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន JKN មិនបានសងបំណុល ១២ លានដុល្លារ ដែលផុតកំណត់តាំងពីថ្ងៃទី១ ខែកញ្ញា មកម្ល៉េះ ។
កាលពីឆ្នាំ ២០២២ ទៀតសោត តម្លៃភាគហ៊ុនរបស់ JKN បានធ្លាក់ចុះជាង ៨០ ភាគរយឯណោះ ។ ដូច្នេះតុលាការក្ស័យធនថៃបានកំណត់ថ្ងៃបើកសវនាការ លើញត្តិសម្រាប់ការស្តារអាជីវកម្មឡើងវិញនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ ។
ចាប់ពីឆ្នាំនេះទៅ ក្រោមកម្មសិទ្ធិរបស់ JKN ការប្រកួត Miss Universe បានអនុញ្ញាតឲ្យស្ត្រីមានកូន ឬរៀបការរួចដាក់ពាក្យចូលរួមទាំងអស់គ្នា ។
គួរឲ្យដឹងថា អង្គការ Miss Universe ក៏ធ្លាប់គ្រប់គ្រងដោយលោកអតីតប្រធានាធិបតីអាមេរិក Donald Trump ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៥ ដែរ ។ ប៉ុន្តែគាត់បានលក់ក្រុមហ៊ុនចេញ បន្ទាប់ពីដៃគូទូរទស្សន៍ ២ និយាយថា ពួកគេនឹងមិនចាក់ផ្សាយកម្មវិធីប្រកួតនេះទៀតទេ ព្រោះលោក Trump ធ្វើការអត្ថាធិប្បាយអំពីជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងយុទ្ធនាការប្រធានាធិបតីឆ្នាំ ២០១៦ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មេ Miss Universe ប្ដឹងអ្នកចោទថា កម្មវិធីបវរកញ្ញាចក្រវាលលុបការប្រកួតចោល ដោយសារក្ស័យធន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


