ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសអាយុ ១២ឆ្នាំពីរនាក់ត្រូវប៉ូលិសអង់គ្លេសចាប់ខ្លួនពាក់ព័ន្ធករណីចាក់សម្លាប់
ប៉ូលិសអង់គ្លេសបាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ថា ក្មេងប្រុសអាយុ ១២ឆ្នាំពីរនាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យឃាតកម្ម បន្ទាប់ពីយុវជនអាយុ ១៩ឆ្នាំម្នាក់ត្រូវបានចាក់សម្លាប់នៅទីក្រុង Wolverhampton ភាគកណ្តាលនៃចក្រភពអង់គ្លេស។

ជនរងគ្រោះឈ្មោះ Shawn Seesahai បានស្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីត្រូវបានគេចាក់ឱ្យដេកដួលនឹងដីក្បែរផ្លូវមួយ នៅភាគខាងត្បូងនៃទីក្រុង Wolverhampton ។
ប៉ូលិស West Midlands បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្មេងប្រុសអាយុ ១២ឆ្នាំ ពីរនាក់ត្រូវបានចាប់ខ្លួនកាលពីយប់មិញនៅផ្ទះរបស់ពួកគេ ដោយសង្ស័យជាប់ទាក់ទិននឹងឃាតកម្ម ហើយពេលនេះបូលិសកំពុងបន្តឃុំខ្លួនពួកគេ” ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


