ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា វាយប្រហារជំរំយោធាអ៊ីស្រាអែល
ក្រុមហេសបូឡារបស់ប្រទេសលីបង់ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានបាញ់មីស៊ីលប្រឆាំងរថក្រោះនៅឯជំរំយោធា Biranit នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមឧទ្ទាមនេះបាននិយាយថា ខ្លួនបានកំណត់គោលដៅលើជំរំអ៊ីស្រាអែលដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។ យ៉ាងណាមិញ នៅក្នុងការវាយប្រហារ ពុំមានអ្នកស្លាប់ ឬរងរបួសត្រូវបានគេរាយការណ៍នោះទេ។
ដោយឡែកកងទ័ពអ៊ីស្រាអែលវិញ បាននិយាយថា ខ្លួនបានឆ្លើយតបទៅនឹងកាំជ្រួចប្រឆាំងរថក្រោះ ដែលបាញ់ចេញពីប្រទេសលីបង់ ស្របពេលដែលទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់លីបង់ NNA បានរាយការណ៍ពីការបាញ់ផ្លោងកាំភ្លើងធំរបស់អ៊ីស្រាអែល នៅតំបន់ជុំវិញទីក្រុង Naqoura និងភ្នំ Labouneh នៅភាគខាងត្បូងនៃប្រទេស។
ភាពតានតឹងនៅតាមព្រំដែនកើតឡើងនៅពេលដែលអ៊ីស្រាអែលបានបន្តប្រតិបត្តិការផ្លូវអាកាស និងជើងគោកដោយឥតឈប់ឈររបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាសលើទីប្រជុំជនព្រំដែនអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ លោក បៃដិន ប្រាប់ អ៊ីស្រាអែល ថា គួរតែទុកឲ្យ ប៉ាឡេស្ទីន ជាអ្នកគ្រប់គ្រងតំបន់ហ្គាហ្សាវិញទៅ
ចុចអាន៖ អ៊ីស្រាអែល បើកការវាយប្រហារអាកាស លើមន្ទីរពេទ្យឥណ្ឌូណេស៊ី នៅ ហ្គាហ្សា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


