Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល អនុម័ត​កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ជាមួយក្រុម ហាម៉ាស

បានផុស

នៅ

ប្រភពរដ្ឋាភិបាលបានប្រាប់ CNN នៅថ្ងៃពុធ ទី២២ខែវិច្ឆិកាថា គណៈរដ្ឋមន្ត្រី​របស់​អ៊ីស្រាអែល ​បាន​អនុម័តក្នុងសំឡេងភាគច្រើនលើ​កិច្ចព្រមព្រៀង​មួយ ​ដែល​នឹងនាំឲ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ខ្លះ​ពី​តំបន់​ហ្គាហ្សា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែល (រូបថត៖ GPO)

គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានបោះឆ្នោតលើផែនការ ដែលនឹងផ្អាកការវាយលុករបស់ខ្លួននៅហ្គាហ្សា រយៈពេលច្រើនថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងប្រហែល៥០នាក់ ក្នុងចំណោមចំណាប់ខ្មាំងទាំង២៤០នាក់ ដែលកំពុងស្ថិតនៅក្នុងដៃក្រុមហាម៉ាស។

ទោះបីជាយ៉ាងណាក៏ដោយ មុនលទ្ធផលនៃការបោះឆ្នោតនេះចេញមក លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រកាសថា អ៊ីស្រាអែលនឹងបន្តធ្វើសង្គ្រាមប្រឆាំងក្រុមហាម៉ាស បើទោះបីជាមានបទឈប់បាញ់ជាបណ្តោះអាសន្នជាមួយចលនាសកម្មប្រយុទ្ធឥស្លាមនេះ ក៏ដោយ។

នៅក្នុងសេចក្តីអត្ថាធិប្បាយកាលពីថ្ងៃអង្គារទី២១ខែវិច្ឆិកា លោក Netanyahu ប្តេជ្ញាថា “ការប្រយុទ្ធនឹងបន្តទៅមុខ។ ​យើង​កំពុង​តែ​មាន​សង្គ្រាម ហើយ​យើង​នឹង​បន្ត​សង្គ្រាមនេះ។ យើងនឹងបន្តរហូតដល់យើងសម្រេចបាននូវគោលដៅទាំងអស់”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ លោក Netanyahu ប្រកាសបន្តធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស ក្រោយបទឈប់បាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម