ព័ត៌មានអន្ដរជាតិ
បុរសម្នាក់បន្លំប្តូរចិញ្ចៀនពេជ្រតម្លៃជាង ៣០ ម៉ឺនដុល្លារ នៅសិង្ហបុរី
កាលពីថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា មានបុរសអាយុ ៤៣ ឆ្នាំម្នាក់បន្លំប្តូរចិញ្ចៀនពេជ្រតម្លៃ ៣១៨,០០០ ម៉ឺនដុល្លារ ជាមួយចិញ្ចៀនក្លែងក្លាយ នៅហាងគ្រឿងអលង្ការក្នុងប្រទេសសិង្ហបុរី ។

ហេតុការណ៍នេះដែរ បុគ្គលិកហាងពេជ្របានជូនដំណឹងដល់ប៉ូលិសនៅថ្ងៃចន្ទ វេលាម៉ោង ១ និង ១៥ នាទីរសៀល ហើយចាប់ខ្លួនបុរសនោះភ្លាមៗតែម្ដង ។
ការស៊ើបអង្កេតបឋមបង្ហាញថា បុរសខាងលើបានសម្ដែងធ្វើជាចង់ទិញចិញ្ចៀនពេជ្រ ខណៈពេលដែលកាន់វានៅក្នុងដៃឆ្វេងរបស់គាត់ រួចប្ដូរវាជាមួយរបស់ក្លែងក្លាយ ពេលបុគ្គលិកបែរទៅមើលគ្រឿងអលង្ការផ្សេងទៀត ។

ក្រោយមកបុគ្គលិកហាងលក់គ្រឿងអលង្ការបានសង្កេតឃើញស្លាកតម្លៃនៃចិញ្ចៀនមានភាពខុសប្លែកពីគេ ដូច្នេះគាត់ក៏ជូនដំណឹងដល់សន្តិសុខក្នុងផ្ទះ ដើម្បីឃាត់ខ្លួនបុរសនោះ ហើយរកឃើញចិញ្ចៀនពេជ្រមែន ។
សូមជម្រាបថា បុរសជនសង្ស័យឡើងតុលាការនៅថ្ងៃពុធ ទី២២ ។ បើត្រូវផ្តន្ទាទោស គាត់អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់ផងដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ល្បិចបោកថ្មី លក់ពេជ្រក្លែងក្លាយបានលុយ ៤០ ម៉ឺនរៀល គេចខ្លួនបាត់ស្រមោល
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២៣ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


