ព័ត៌មានជាតិ
ល្បិចបោកថ្មី លក់ពេជ្រក្លែងក្លាយបានលុយ ៤០ ម៉ឺនរៀល គេចខ្លួនបាត់ស្រមោល
ស្ត្រីម្ចាស់ផ្ទះជួលម្នាក់បានចាញ់ឧបាយកលស្ត្រីម្នាក់ ដែលប្រើល្បិចមកជួលបន្ទប់ស្នាក់នៅ ហើយប្រាប់ថាខ្លួនមានពេជ្រមួយគ្រាប់ចង់លក់ ហើយខ្ចីលុយម្ចាស់ផ្ទះជួល ២០០ ដុល្លារ។
ពេលនោះ ស្ត្រីជាម្ចាស់ផ្ទះ បានប្រាប់ថាមិនមានដល់ ២០០ ទេ មានតែលុយ ៤០ ម៉ឺនរៀល (៤០០.០០០) ស្រាប់តែស្ត្រីនោះ តបវិញថា ៤០ ម៉ឺនក៏យកដែរ ហើយក៏ប្រគល់ពេជ្រមួយគ្រាប់នោះឲ្យទៅម្ចាស់ផ្ទះជួល ហើយសន្យាថា ថ្ងៃទី ១៩ ខែកុម្ភៈនេះ នឹងមកជួលបន្ទប់ស្នាក់នៅហើយជិះម៉ូតូឌុបទៅបាត់។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១២៖ ៣០ នាទីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អធិការក្រុងសិរីសោភ័ណ លោក វរសេនីយ៍ឯក សុីឌី បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែកុម្ភៈនេះ មានមនុស្សប្រុសម្នាក់ បានឌុបស្ត្រីម្នាក់ ក្នុងឯកសណ្ឋានអាវសខោក្រហម បានមកសួរនាំជួលបន្ទប់របស់ស្ត្រី ឈ្មោះ ផ្លុង រ៉ានី អាយុ ៥១ ឆ្នាំ ជាគ្រូបង្រៀន និងជាម្ចាស់បន្ទប់ជួល ពេលនោះ មនុស្សប្រុសនោះ បានឈប់ម៉ូតូនៅចំណុចខាងមុខរបងខ្លោងទ្វារ។

លោក អធីការបានបន្តថា មនុស្សស្រីម្នាក់នោះបានចូលមកនិយាយជាមួយនិងម្ចាស់បន្ទប់ជួល សួរនាំរឿងជួលបន្ទប់ ហើយបាននិនិយាយខ្ចីលុយម្ចាស់បន្ទប់ជួលចំនួន២០០ដុល្លារ គេមានពេជ្រ១គ្រាប់លក់បានបង្ហាញម្ចាស់បន្ទប់ជួល ចំណែកម្ចាស់បន្ទប់ជួល ថាមិនមានលុយទេ មានតែ៤០ ម៉ឺនរៀល (៤០០.០០០) ហើយជនសង្ស័យថា ៤០ ម៉ឺនរៀលក៏បានដែលពេលនោះម្ចាស់បន្ទប់ជួលក៏ហុចលុយចំនួន៤០០.០០០រៀលទៅស្ត្រីនោះស្របពេលនោះជនសង្ស័យបានហុចរបស់ថាជាពេជ្រឲ្យគាត់ដែរបន្ទាប់មកជនសង្ស័យបានសួរថាមានលេខម៉ូតូឌុបឬអត់ ពេលនោះអ្នកជួលបបន្ទប់ជិតនោះបានតេហៅម៉ូតូឌុបមកហេីយជនសង្ស័យបានជិះម៉ូតូឌុបទៅបាត់ ហេីយសន្យាថាថ្ងៃទី១៩ ខែ កុម្ភះ ឆ្នាំ ២០២១និងមកជួលបន្ទប់នៅមិនពិបាកកក់លុយទេ។
ក្រោយពេលជនសង្ស័យទៅបាត់ម្ចាស់បន្ទប់ជួលបានយករបស់នោះមកលាតមេីលដូចជាដុំថ្ម ក៏ខឹងបានបោះចោលរបស់នោះបាត់ទៅ។ក្រោយមកក៏បានមកដាក់ពាក្យប្តឹងនគរបាលក្រុងសិរីសោភ័ណលោកវរសេនីយ៍ឯក សុីឌីសន្យាថានិងខិតខំស្វែងរកជនបោកប្រាស់នេះយកមកដាក់ទោសឲ្យទាល់តែបាននៅពេលខាងមុខនេះ៕

អត្ថបទ៖វ៉ាន់ ណាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


