ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងនៅតែបង្កើនកម្មវិធីអាវុធ ទោះស្ថិតក្រោមការដាក់ទណ្ឌកម្ម
ប្រភពពីអង្គការសហប្រជាជាតិ (UN) ដែលដឹងអំពីរបបឃ្លាំមើលទណ្ឌកម្មបានប្រាប់សារព័ត៌មាន Sputnik ថា ប្រទេសកូរ៉េខាងជើងបានបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការពារជាតិរបស់ខ្លួននៅក្នុងឆ្នាំ ២០២០ និងទទួលបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៅក្នុងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួនពេញមួយឆ្នាំកន្លងមកនេះ ។
ប្រភពនេះបាននិយាយថា “ដោយសារតែកូរ៉េខាងជើងបានបង្ហាញមីស៊ីលប្រភេទថ្មីនៅព្យុហយាត្រាពីរលើកថ្មីៗនេះ បានប្រកាសផែនការបង្កើតអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក វាច្បាស់ណាស់ថា កម្មវិធីមីស៊ីលរបស់កូរ៉េខាងជើងមិនបាននៅស្ងៀមនោះទេ ហើយការរីកចម្រើនគួរឲ្យកត់សម្គាល់ត្រូវបានធ្វើនៅទីនេះ ។ នេះហើយជាការឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍របស់អ្នកជំនាញ ។
ប្រភពដដែលបានបន្តទៀតថា របាយការណ៍របស់អង្គការសហប្រជាជាតិបានចងក្រងជាឯកសារនូវការរំលោភបំពានជាបន្តបន្ទាប់នៃការដាក់ទណ្ឌកម្មតាមរយៈការធ្វើពាណិជ្ជកម្មឆ្លងដែន និងការរត់ពន្ធឆ្លងកាត់ព្រំដែន ។ ទោះយ៉ាងណាទណ្ឌកម្មនៅតែបន្តមានសម្ពាធសេដ្ឋកិច្ចយ៉ាងសំខាន់ទៅលើទីក្រុងព្យុងយ៉ាង ។
កូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ហើយត្រូវបានបន្ថែមការដាក់ទណ្ឌកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំនេះដើម្បីដាក់សម្ពាធឲ្យរដ្ឋនេះបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កូរ៉េខាងជើងបង្កើតទិវា “មីស៊ីលជាតិ”
ចុចអាន ៖ គីម ជុងអ៊ុន៖ ទោះអ្នកណាកាន់អំណាចក៏ដោយ អាមេរិកនៅតែជា “សត្រូវធំបំផុត” របស់កូរ៉េខាងជើង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី