ព័ត៌មានអន្ដរជាតិ
មុនបញ្ចប់អាណត្តិ រដ្ឋបាលបៃដិនដាក់ទណ្ឌកម្មមន្ត្រីមានឥទ្ធិពលរបស់ហុងគ្រី
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងថា ខ្លួនបានដាក់ទណ្ឌកម្មលើលោក Antal Rogan ជារដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យគណៈរដ្ឋមន្ត្រី និងជាបុរសដ៏មានឥទ្ធិពលបំផុតម្នាក់នៅក្នុងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលស្និទ្ធនឹងលោក វ៉្លាឌីមៀរ ពូទីន។

សេចក្តីរាយការរបស់ BBC បានឲ្យដឹងថា ការដាក់ទណ្ឌកម្មនេះវាគឺជាការផ្លាស់ប្តូរដ៏កម្រមួយរវាងសម្ព័ន្ធមិត្តណាតូ និងជានិមិត្តរូបនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងហុងគ្រី ដែលបានធ្លាក់ចុះចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជិតបីឆ្នាំមុន។
បើតាមសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយឯកអគ្គរដ្ឋទូតអាមេរិក លោក David Pressman ដែលនឹងចាកចេញប្រទេសនេះបានឲ្យដឹងថា៖«លោក Antal Rogan គឺជាស្ថាបត្យករចម្បង អ្នកអនុវត្ត និងអ្នកទទួលផលពីប្រព័ន្ធនៃអំពើពុករលួយ»។
លោក Pressman នឹងចាកចេញពីរដ្ឋធានី Budapest របស់ហុងគ្រីនៅសប្តាហ៍ក្រោយ បន្ទាប់ពីចំណាយពេល២ឆ្នាំកន្លះក្នុងនាមជាអ្នកការទូតដ៏សកម្ម ធ្វើដំណើរប្រទេស និងរិះគន់រដ្ឋាភិបាល Orban ជាញឹកញាប់។ ការចាកចេញរបស់គាត់កើតឡើងប៉ុន្មានថ្ងៃមុនការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមាន ខណៈប្រធានាធិបតីទើបជាប់ឆ្នោតមានទស្សនៈវិជ្ជមានលើលោក Viktor Orban ជាងរដ្ឋបាលលោកបៃដិន ។
ពាក់ព័ន្ធបញ្ហានេះ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានចេញសេចក្ដីថ្លែងការណ៍វាយប្រហារឯកអគ្គរដ្ឋទូតអាមេរិកភ្លាមៗ ដោយលើកឡើងថា៖«នេះគឺជាការសងសឹកផ្ទាល់ខ្លួនរបស់ឯកអគ្គរដ្ឋទូតដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសហុងគ្រីដោយរដ្ឋបាលសហរដ្ឋអាមេរិកដែលបរាជ័យ ហើយការងាររបស់លោកគ្មានជោគជ័យ និងគួរឱ្យអាម៉ាស់ ខណៈវានឹងល្អប៉ុនណាពេលដែលក្នុងរយៈពេលពីរបីថ្ងៃទៀត សហរដ្ឋអាមេរិកនឹងត្រូវបានដឹកនាំដោយអ្នកដែលមើលឃើញប្រទេសរបស់យើងជាមិត្ត និងមិនមែនជាសត្រូវ»។
ទោះបីយ៉ាងក៏ដោយ នៅមានសំណួរចំពោះតំណែងប្រធានាធិបតីរបស់លោក ត្រាំ ដែលនឹងចូលមកដល់ និងឯកអគ្គរដ្ឋទូតបន្ទាប់របស់ខ្លួនប្រចាំនៅទីក្រុង Budapest ថាតើពួកគេនឹងលុបចោលទណ្ឌកម្មប្រឆាំងនឹងលោក Antal Rogan ភ្លាមៗដែរឬទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


