ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង២៤នាក់, អ៊ីស្រាអែល ដោះលែងអ្នកទោសប៉ាឡេស្ទីន ៣៩នាក់
អ្នកនាំពាក្យក្រសួងការបរទេសកាតានិយាយថា មនុស្ស២៤នាក់ ដែលក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង ត្រូវបានប្រគល់ទៅឲ្យកាកបាទក្រហមហើយ។

យោងតាមអ្នកនាំពាក្យ ចំណាប់ខ្មាំងទាំងនោះរួមមានជនជាតិអ៊ីស្រាអែល១៣នាក់ ថៃ១០នាក់ និងហ្វីលីពីនម្នាក់។
ស្របពេលជាមួយគ្នានោះ អ៊ីស្រាអែលក៏បានដោះលែងស្ត្រី និងកុមារប៉ាឡេស្ទីនចំនួន ៣៩នាក់ ដែលធ្លាប់ជាប់គុកនៅអ៊ីស្រាអែលផងដែរ។

សូមបញ្ជាក់ជាថ្មី ប្រទេសអេហ្ស៊ីបនិងកាតា បានសម្រុះសម្រួលការដោះដូរនេះ ចំពេលមានការប្រយុទ្ធគ្នានៅហ្គាហ្សា។
ក្រុមហាម៉ាសបានយល់ព្រមដោះលែងស្ត្រីនិងកុមារចំនួន៥០នាក់ ដែលត្រូវបានឃុំឃាំងនៅក្នុងហ្គាហ្សា ក្នុងអំឡុងពេលនៃការផ្អាកបាញ់រយៈពេល៤ថ្ងៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី