ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល និងក្រុមហាម៉ាស ប្រយុទ្ធគ្នាខ្លាំងក្លា នៅភាគខាងត្បូង តំបន់ហ្គាហ្សា
យោធាអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីក្រុងសំខាន់នៅភាគខាងត្បូងតំបន់ហ្គាហ្សា ក្នុងអ្វីដែលខ្លួននិយាយថា ជាការប្រយុទ្ធគ្នាខ្លាំងក្លាបំផុត ចាប់តាំងពីខ្លួនផ្តើមការលុកលុយដីគោក ដើម្បីកម្ចាត់ក្រុមហាម៉ាសកាលពីប្រាំសប្តាហ៍មុន។

អ៊ីស្រាអែលនិយាយថា កងកម្លាំងរបស់ខ្លួនដែលគាំទ្រដោយយន្តហោះចម្បាំង បានចូលរួមក្នុងការប្រយុទ្ធគ្នាទ្រង់ទ្រាយធំក្នុងតំបន់ហ្គាហ្សានៅថ្ងៃពុធទី៦ខែធ្នូ ពោលគឺមួយថ្ងៃបន្ទាប់ពីយោធាបានទៅដល់កណ្តាលទីក្រុង Khan Younis ហើយក៏បានឡោមព័ទ្ធទីនោះផងដែរ។
ទន្ទឹមនោះ កងពល al Qassam ដែលជាបណ្តាញប្រដាប់អាវុធរបស់ក្រុមហាម៉ាស ក៏និយាយដែរថា អ្នកប្រយុទ្ធរបស់ខ្លួន បានចូលរួមក្នុងការប្រយុទ្ធគ្នានេះ ហើយវាកើតឡើង បន្ទាប់ពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ឈានដល់ទីបញ្ចប់កាលពីសប្តាហ៍មុន។

ចាប់តាំងពីបទឈប់បាញ់ដួលរលំ អ៊ីស្រាអែលបាននិងកំពុងបង្ហោះផែនទីតាមអ៊ីនធឺណិត ប្រាប់ប្រជាជនហ្គាហ្សា អំពីទីតាំងដែលត្រូវជម្លៀសខ្លួន ដើម្បីគេចពីការវាយប្រហារ។ ប៉ុន្តែពលរដ្ឋហ្គាហ្សា និយាយថា គ្មានកន្លែងណាមានសុវត្ថិភាពទេ ព្រោះអ៊ីស្រាអែល នៅតែបន្តទម្លាក់គ្រាប់បែកគ្រប់កន្លែង សូម្បីទីតាំងដែលពួកគេប្រាប់ឲ្យប្រជាជនជម្លៀសទៅក៏ដោយ។
តាមការបញ្ជាក់ពីកងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស, ខ្លួនបានសម្លាប់ ឬបង្ករបួសដល់ទាហានអ៊ីស្រាអែលចំនួន ៨ នាក់ និងបានកម្ទេចរថយន្តយោធាចំនួន ២៤ គ្រឿង កាលពីថ្ងៃពុធ។ រីឯគេហទំព័រយោធាអ៊ីស្រាអែលបានបញ្ជាក់ពីការស្លាប់របស់ ៨៣ នាក់ផងដែរ ចាប់តាំងពីប្រតិបត្តិការជើងគោកចាប់ផ្តើម ។

មន្ត្រីសុខាភិបាលហ្គាហ្សានិយាយថា ជនស៊ីវិលជាច្រើននាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើផ្ទះប្រជាជននៅ Deir al-Balah ភាគខាងជើងទីក្រុង Khan Younis ។ យ៉ាងណាក្តី Reuters មិនអាចទៅដល់តំបន់នោះ ឬបញ្ជាក់ពីចំនួនអ្នកស្លាប់បានទេ ។
តាមការឲ្យដឹងពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស មនុស្ស ១៦,២៤៨ នាក់ក្នុងនោះមានកុមារ ៧,១១២ នាក់ និងស្ត្រី ៤,៨៨៥ នាក់ ត្រូវបានសម្លាប់ដោយយោធាអ៊ីស្រាអែលនៅហ្គាហ្សា ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ខណៈមនុស្សរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន ឬកប់នៅក្រោមគំនរបាក់បែក ។
អ៊ីស្រាអែលបានបើកយុទ្ធនាការរបស់ខ្លួនជាការឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមយុទ្ធជនហាម៉ាស ដែលវាយលុកតាមទីប្រជុំជនអ៊ីស្រាអែល ដោយសម្លាប់មនុស្ស ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំង ២៤០ នាក់ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច