Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន CD Projekt RED បានធ្វើការ​កែសម្រួល​ក​ម្ម​វិធី​ហ្គេម Cyberpunk 2077 ដើម្បី​ចៀសវាង​ពី​ការ​ជ្រៀតចូល

បានផុស

នៅ

​កាលពីដើម​សប្តាហ៍​មុន​ក្រុមហ៊ុន CD Projekt RED បានធ្វើ​ការព្រមាន​ដល់​អ្នកប្រើប្រាស់​ឲ្យ​ចៀសវាង​ប្រើមុខងារ​បន្ថែម​ ដែល​អាច​កែប្រែ​ទិន្នន័យ​ សម្រាប់​កម្មវិធី​ហ្គេម Cyberpunk 2077 ដែល​បានមកពី​ប្រភព​មិន​ច្បាស់លាស់ ព្រោះ​វា​អាច​ឲ្យ​ជនខិលខូច​ជ្រៀតចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់លោក​អ្នក​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាព​ចន្លោះប្រហោង​នេះ ​អាច​ឲ្យ​ជន​អនាមិក​គ្រប់គ្រង​កុំព្យូទ័រ​ពី​ចម្ងាយ ហើយ​ពួកគេ​ថែមទាំង​អាច​ទាញ​យក​ឯកសារ និង​បញ្ចូល​កម្មវិធី​មេរោគ​បាន​ទៀតផង​។ ដើម្បី​ចៀសវាង​ពី​ការ​ជ្រៀតចូល​នេះ អ្នកប្រើប្រាស់​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ហ្គេម​នេះ ​ជា​មួយ​នឹង Cyberpunk 2077 Hotfix 1.12 ដែល​ក្រុមហ៊ុន​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាលពី​ម្សិលមិញ​នេះ​។

​ទាក់ទង​នឹង​ផ្នែក​សុវត្ថិភាព​ផង​ដែរ​នោះ ក្រុមហ៊ុន CD Projekt RED ទើបតែ​បាន​ប្រកាស​កាលពី​ម្សិលមិញ​នេះ​ថា ​ក្រុមហ៊ុន​បាន​រង​ការវាយប្រហារ​ពី​ជនអនាមិក ប៉ុន្តែ​ក្រុមហ៊ុន​បាន​ប្រកាន់​ជំហរ​ថា​នឹងមិន​ធ្វើការ​បង់​ប្រាក់​តាម​ការ​ទាមទារ​របស់​ក្រុម​អ្នក​វាយប្រហារ​នោះ​ទេ ទោះបីជា​ពួកគេ​បាន​គំរាម​ថា នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ទិន្នន័យ​ជាច្រើន​របស់​ក្រុមហ៊ុន​ជា​សាធារណៈ​មាន​ដូចជា កូដ​របស់​កម្មវិធី​ហ្គេម Cyberpunk 2077, Witcher 3 និង​ព័ត៌មាន​ជាច្រើន​ទៀត​ទាក់ទង​នឹង​គណនេយ្យ​និង​ការគ្រប់គ្រង​ធនធានមនុស្ស​៕

ប្រភព៖ នគរបាលប្រឆាំងបទល្មើស​បច្ចេកវិទ្យា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៧ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២០ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១៤ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម