Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន នឹងបង្កើនវត្តមានកងទ័ពជើងទឹកដើម្បីការពារអ្នកនេសាទក្នុង សមុទ្រចិនខាងត្បូង

បានផុស

នៅ

ប្រទេសហ្វីលីពីននឹងពង្រឹងវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីការពារអ្នកនេសាទរបស់ខ្លួនខណៈមានការព្រួយបារម្ភកាន់តែខ្លាំងអំពីប្រតិបត្តិការរបស់ឆ្មាំសមុទ្រចិននៅក្នុងដែនទឹកដែលមានជម្លោះ។ នេះបើតាមការលើកឡើងដោយប្រមុខយោធាថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសហ្វីលីពីនបានប្រឆាំងនឹងច្បាប់ថ្មីមួយនៅក្នុងប្រទេសចិន ដែលអនុញ្ញាតឲ្យឆ្មាំសមុទ្ររបស់ខ្លួនឡើងឬបើកការបាញ់ទៅលើនាវាបរទេសនៅក្នុងដែនទឹកដែលខ្លួនចាត់ទុកថាជាទឹកដីរបស់ខ្លួន។ យ៉ាងណាក្តី ក្រុមមន្រ្តីបាននិយាយថា ទង្វើនេះអាចបង្កើនហានិភ័យនៃការវាយតម្លៃខុស។

ឧត្តមសេនីយ៍ឯក Cirilito Sobejana បាននិយាយនៅក្នុងសន្និសីទមួយថា “យើងនឹងបង្កើនទស្សនៈវិស័យរបស់យើងតាមរយៈការដាក់ពង្រាយធនធានកងទ័ពជើងទឹកបន្ថែមទៀត ប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្ជាក់ឲ្យច្បាស់នូវវត្តមានកងទ័ពជើងទឹករបស់យើងនៅទីនោះ មិនមែនដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសចិនទេប៉ុន្តែដើម្បីការពារប្រជាជនរបស់យើង”។

លោក Sobejana បានថ្លែងថា “ការប្រកាសរបស់ចិនដែលថា ឆ្មាំឆ្នេរសមុទ្ររបស់ពួកគេអាចបើកការបាញ់ប្រហារទៅលើមនុស្សដែលកំពុងជ្រៀតចូលក្នុងទឹកដីរបស់ពួកគេគឺគួរឲ្យព្រួយបារម្ភណាស់។ វាគឺជាការថ្លែងដែលមិនទទួលខុសត្រូវសោះ ពីព្រោះប្រជាជនរបស់យើងនឹងមិនទៅតំបន់ជម្លោះដើម្បីធ្វើសង្គ្រាមឡើយប៉ុន្តែដើម្បីរកប្រាក់ចិញ្ចឹមជីវិត”។

ស្របពេលជាមួយគ្នានោះ ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីលមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយលើការលើកឡើងរបស់នាយឧត្តមសេនីយ៍រូបនេះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម