ព័ត៌មានអន្ដរជាតិ
ចិន ហ្វីលីពីន ពិភាក្សាគ្នាឡើងវិញលើសន្តិសុខថាមពល ចំពេលមានវិបត្តិប្រេង
ប្រទេសហ្វីលីពីន និងចិនបានចាប់ផ្តើមកិច្ចពិភាក្សាកម្រិតខ្ពស់ឡើងវិញនៅសប្ដាហ៍នេះ ដោយផ្តោតលើបញ្ហានៅសមុទ្រចិនខាងត្បូង និងសន្តិសុខថាមពល ចំពេលដែលក្តីបារម្ភអំពីវិបត្តិផ្គត់ផ្គង់ប្រេងកើនឡើង ដោយសារតែជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃសៅរ៍ (២៨ មីនា)។

កិច្ចពិភាក្សាចុងក្រោយនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១១ ក្រោមយន្តការពិគ្រោះយោបល់ទ្វេភាគី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៧ និងជាលើកដំបូងចាប់តាំងពីខែមករា ឆ្នាំ២០២៥។ ភាគីទាំង២ បានស្វែងយល់ពីជំហានដំបូងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការប្រេង និងឧស្ម័ន ខណៈស្វែងរកដំណោះស្រាយការផ្គត់ផ្គង់ជី និងស្ថិរភាពថាមពលកាន់តែទូលំទូលាយផងដែរ។
គេមើលឃើញថា កិច្ចពិភាក្សាដដែលត្រូវបានរៀបចំឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូណៀ បានប្រកាសអាសន្នថាមពលជាតិ ដោយលើកឡើងពីការរំខានផ្នែកផ្គត់ផ្គង់ប្រេងដោយសារតែជម្លោះមជ្ឈិមបូព៌ា។ ហ្វីលីពីនដែលពឹងផ្អែកខ្លាំងលើប្រេងរបស់មជ្ឈិមបូព៌ា កំពុងធ្វើការដើម្បីធ្វើពិពិធកម្មការនាំចូលប្រេងឥន្ធនៈ រួមទាំងលទ្ធភាពបង្កើនការនាំចូលពីចិន។
ប្រទេសទាំង ២ ក៏បានពិភាក្សាអំពីថាមពលកកើតឡើងវិញ កសិកម្ម ពាណិជ្ជកម្ម និងគំនិតផ្តួចផ្តើមរវាងប្រជាជន និងប្រជាជន ដូចជាការធ្វើដំណើរដោយគ្មានទិដ្ឋាការ និងជើងហោះហើរត្រង់ផងដែរ។ ក្រសួងការបរទេសហ្វីលីពីន បាននិយាយថា ភាគីទាំង២ «បន្តធ្វើឱ្យមានវឌ្ឍនភាព» ក្នុងការកសាងទំនុកចិត្តនៅសមុទ្រចិនខាងត្បូង រួមទាំងការកែលម្អទំនាក់ទំនងរវាងឆ្មាំឆ្នេរសមុទ្ររបស់ពួកគេ។
ក្រសួងបន្តថា ហ្វីលីពីន «បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍របស់ខ្លួន» ដោយលើកឡើងពីការព្រួយបារម្ភអំពីឧប្បត្តិហេតុដែលប៉ះពាល់ដល់នាវិក និងអ្នកនេសាទហ្វីលីពីន និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការទូត ការទំនាក់ទំនង និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។
ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បានអំពាវនាវឱ្យមាន «សកម្មភាពជាក់ស្តែង» ពីហ្វីលីពីន ដើម្បីពង្រឹងទំនាក់ទំនង។
គេរំពឹងថា ភាគីនឹងបន្តចរចាគ្នានៅឆ្នាំនេះ ចំពេលដែលភាពតានតឹងនៅសមុទ្រចិនខាងត្បូងនៅតែមិនទាន់ដោះស្រាយបាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


