ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ស៊ើបអង្កេត ក្រោយមានអ្នកលួចដាក់ឧបករណ៍ថតសំឡេង ក្នុងបន្ទប់ធ្វើការរបស់មេទ័ព
ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម បន្ទាប់ពីឧបករណ៍ស្តាប់សំឡេងសម្ងាត់ ត្រូវបានរកឃើញនៅក្នុងបន្ទប់ធ្វើការមួយ របស់អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស លោក Valery Zaluzhny។

ឧបករណ៍នេះ ត្រូវបានរកឃើញកាលពីថ្ងៃចន្ទទី១៨ខែធ្នូ ប៉ុន្តែដោយសារតែវាបង្កើតឡើងពីសមាសធាតុនៃប្រភពដើមដែលគេមិនស្គាល់ ជាហេតុធ្វើឲ្យពិបាកក្នុងការកំណត់អត្តសញ្ញាណអ្នកលូចដាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់ SBU នៅលើ Telegram បានឲ្យដឹងថា ឧបករណ៍នេះមិនដំណើរការទេ ហើយក៏គ្មានទិន្នន័យ ឬការបញ្ជូនសំឡេងណាមួយត្រូវបានរកឃើញនោះដែរ ។
អាជ្ញាធរបានសង្កត់ធ្ងន់ថា ឧបករណ៍នេះ មិនត្រូវបានគេរកឃើញនៅក្នុងការិយាល័យផ្ទាល់ខ្លួនរបស់លោក Zaluzhny នោះទេ ប៉ុន្តែស្ថិតនៅក្នុងបន្ទប់មួយដែលគាត់អាចប្រើប្រាស់សម្រាប់ធ្វើការងារ នៅពេលណាមួយ។

ស្របពេលជាមួយគ្នានោះ អតីតអនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Anna Malyar បានប្រតិកម្មចំពោះរឿងនេះ ដោយនិយាយថា ការលេចធ្លាយព័ត៌មានសម្ងាត់ ពីទីបញ្ជាការយោធារបស់ប្រទេសនេះ បានកើតឡើងមួយលើកជាពីរលើកកាលពីអតីតកាល។
លោកស្រី Malyar បានសរសេរនៅលើ Telegram កាលពីថ្ងៃចន្ទថា “ខ្ញុំមិនដឹងថា អ្នកណាចង់ស្តាប់សម្តីអគ្គមេបញ្ជាការ ឬថាតើពួកគេចង់ស្តាប់អ្វីនោះទេ។ យ៉ាងណា យើងត្រូវគិតគូរឲ្យមែនទែន អំឡុងការប្រាស្រ័យទាក់ទងរវាងមេទ័ពអ៊ុយក្រែន និងមន្ត្រីការពារជាតិ”។

លោក Zaluzhny ត្រូវបានគេរាយការណ៍ថា ហាក់មានភាពរកាំរកូសជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បន្ទាប់ពីឧត្តមសេនីយ៍រូបនេះប្រាប់សារព័ត៌មាន The Economist កាលពីខែតុលាថា ជម្លោះជាមួយរុស្ស៊ីបានដើរដល់ផ្លូវទាល់ហើយ។
មិនយូរប៉ុន្មាន ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានស្តីបន្ទោសជាសាធារណៈចំពោះមេបញ្ជាការរូបនេះ ជុំវិញការអះអាងរបស់គាត់អំពីស្ថានភាពនៅសមរភូមិជួរមុខ ហើយលោក Zelensky បានបណ្តេញមន្ត្រីជាន់ខ្ពស់ម្នាក់។ មេដឹកនាំអ៊ុយក្រែនក៏ព្រមានមេបញ្ជាការកំពូលរបស់ខ្លួន ឲ្យនៅក្រៅឆាកនយោបាយផងដែរ ដោយអះអាងថា វាជាកំហុសដ៏ធំមួយនៅពេលឥស្សរជនយោធា តាំងខ្លួនជាអ្នកនយោបាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន ដាក់ប្រមុខព្រះវិហាររុស្ស៊ី ក្នុងបញ្ជីតាមចាប់ខ្លួន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


