ចិន ឈប់ឲ្យ BBC ផ្សាយព័ត៌មាននៅក្នុងប្រទេស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ចិន ឈប់ឲ្យ BBC ផ្សាយព័ត៌មាននៅក្នុងប្រទេស

Published

on

និយតករផ្សព្វផ្សាយរបស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដកសារព័ត៌មាន BBC ចេញពីរលកធាតុអាកាសរបស់ខ្លួនដោយនិយាយថា ខ្លឹមសាររបស់ប៉ុស្តិ៍នេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ណែនាំសម្រាប់សេចក្តីរាយការណ៍នៅក្នុងប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋបាលវិទ្យុនិងទូរទស្សន៍ជាតិចិន (NRTA) បាននិយាយថា សេចក្តីរាយការណ៍របស់ BBC World News អំពីប្រទេសចិន ត្រូវបានគេរកឃើញថា រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ណែនាំនៃការផ្សាយ។ 

គោលការណ៍នៃការផ្សាយគឺតម្រូវឲ្យព័ត៌មានគួរតែមានភាពត្រឹមត្រូវនិងយុត្តិធម៌ និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិរបស់ប្រទេសចិនឡើយ។

រឿងនេះបានកើតឡើង បន្ទាប់ពី BBC បានចាក់ផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី៣ខែកុម្ភៈ ដែលរៀបរាប់លម្អិតអំពីរឿងរ៉ាវដ៏គួរឲ្យភ័យខ្លាចនៃការធ្វើទារុណកម្មនិងអំពើហិង្សាផ្លូវភេទទៅលើស្ត្រីជនជាតិអ៊ុយហ្គ័រនៅក្នុងជំរំចិន។

សេចក្តីថ្លែងការណ៍ពីទីក្រុងប៉េកាំងបានឲ្យដឹងថា NRTA​ មិនអនុញ្ញាតឲ្យ BBC បន្តផ្សព្វផ្សាយនៅក្នុងប្រទេសចិនហើយមិនទទួលយកកម្មវិធីប្រចាំឆ្នាំថ្មីរបស់ខ្លួនសម្រាប់ការចាក់ផ្សាយទៀតឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ទូរទស្សន៍ BBC លើកឡើងថា ខ្លួនខកចិត្តចំពោះទង្វើនេះ។

អ្នកនាំពាក្យរបស់ BBC និយាយថា “BBC គឺជាអ្នកផ្សាយព័ត៌មានអន្តរជាតិដ៏គួរឲ្យទុកចិត្តបំផុតរបស់ពិភពលោកនិងរាយការណ៍អំពីរឿងរ៉ាវជុំវិញពិភពលោកដោយយុត្តិធម៌ មិនលម្អៀងនិងដោយគ្មានការភ័យខ្លាចឬកាន់ជើងខាងណានោះទេ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ចូលឆ្នាំចិន Joe Biden និង Xi Jinping និយាយទូរស័ព្ទជាមួយគ្នាលើកដំបូងផ្តោតលើបញ្ហាសំខាន់ៗ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services