ព័ត៌មានអន្ដរជាតិ
EU៖ ដូចជាមិនមើលឃើញសញ្ញាថា អ៊ុយក្រែន អាចឈ្នះរុស្ស៊ី សោះ
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃសៅរ៍ទី១១ខែវិច្ឆិកាថា ហាក់ដូចជាមិនទាន់ឃើញមានសញ្ញាដែលថា អ៊ុយក្រែន ឈ្នះសោះនៅក្នុងជម្លោះជាមួយរុស្ស៊ី។ លោកបន្ថែមថា ប្លុកនេះត្រូវតែត្រៀមខ្លួនឲ្យរួចជាស្រេច ដើម្បីគាំទ្រដល់ទីក្រុងកៀវសម្រាប់រយៈពេលដ៏យូរ និងលទ្ធភាពនៃការឈប់ពឹងផ្អែកលើជំនួយយោធារបស់សហរដ្ឋអាមេរិក។

ក្នុងសុន្ទរកថាជាវីដេអូទៅកាន់សមាជនៃគណបក្សសង្គមនិយមអឺរ៉ុប (PES) នៅទីក្រុង Malaga នៃប្រទេសអេស្ប៉ាញ, លោក Borrell ប្រកាសថា ជម្លោះអ៊ុយក្រែន គឺអូសបន្លាយពេលយូរពេក ហើយត្រូវទទួលស្គាល់ថា ទីក្រុងកៀវ នឹងមិនអាចប្រឈមជាមួយយោធារុស្ស៊ីបានទេ បើគ្មានការគាំទ្រពីលោកខាងលិច។
លោក Borrell និយាយថា បណ្តាប្រទេស EU ក៏គួរតែមានឆន្ទៈនយោបាយ ដើម្បីបន្តគាំទ្រគោលនយោបាយជំនួយអ៊ុយក្រែនរបស់ប្លុកនេះផងដែរ។ អ្នកការទូតរូបនេះ ក៏បានក្រើនរំលឹកផងដែរថា EU ប្រហែលជាត្រូវអន្តរាគមន៍រឿងជំនួយ បើការជួយរបស់សហរដ្ឋអាមេរិក ថយចុះ។
ថ្វីបើ EU និងសមាជិករបស់ខ្លួន បានចំណាយលើសសហរដ្ឋអាមេរិក ជិតទ្វេដងលើជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌សរុបដល់អ៊ុយក្រែនក៏ដោយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែជាអ្នកឧបត្ថម្ភយោធាដ៏ធំបំផុតតែមួយគត់របស់ទីក្រុងកៀវ។
ទិន្នន័យបានបង្ហាញថា គ្រាន់តែសហរដ្ឋអាមេរិកម្នាក់ឯង បានចំណាយប្រហែល៤៥ពាន់លានដុល្លារទៅហើយ លើជំនួយយោធាសម្រាប់អ៊ុយក្រែន បន្ទាប់មកគឺប្រទេសអាល្លឺម៉ង់ ដែលជួយប្រាក់១៨.២ពាន់លានដុល្លារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី៖ មេដឹកនាំលោកខាងលិច ដឹងច្បាស់ហើយថា អ៊ុយក្រែន កំពុងលួចលុយពួកគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


