អាមេរិកហាមពលរដ្ឋមិនឲ្យទៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អាមេរិកហាមពលរដ្ឋមិនឲ្យទៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ

Published

on

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញការព្រមានអំពីការធ្វើដំណើរថ្មីដោយស្នើឲ្យជនជាតិអាមេរិកមិនឲ្យទៅទស្សនាប្រទេសមីយ៉ាន់ម៉ាជុំវិញការរីករាលដាលនៃជំងឺកូវីដ ១៩ និងភាពវឹកវរស៊ីវិលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីរដ្ឋប្រហារយោធា ១ កុម្ភៈ ។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃសុក្របានឲ្យដឹងថា “ក្រសួងការបរទេសបានបង្កើនកម្រិតការធ្វើដំណើរសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដល់កម្រិតទី ៤ ដោយមិនឲ្យធ្វើដំណើរចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ តទៅ” ។ នៅពេលការចេញផ្សាយត្រូវបានប្រកាស មជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺ (CDC) ក៏បានបង្កើនកម្រិតនៃការគំរាមកំហែងជំងឺកូវីដ ១៩ សម្រាប់ប្រទេសមីយ៉ាន់ម៉ាផងដែរ ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “យោធាភូមាបានចាប់ឃុំខ្លួន និងបានទម្លាក់មន្ត្រីរដ្ឋាភិបាលជាប់ឆ្នោត ។ ការតវ៉ា និងបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងយោធាបានកើតឡើង ហើយត្រូវបានគេរំពឹងថានឹងបន្តកើតមានទៀត” ។

នៅថ្ងៃទី ១ ខែកុម្ភៈ ប្រទេសមីយ៉ាន់ម៉ាបានប្រឈមមុខនឹងការធ្វើរដ្ឋប្រហារមួយ នៅពេលដែលយោធាបានចាប់ឃុំខ្លួនសមាជិកជាន់ខ្ពស់នៃសភាដែលបានជាប់ឆ្នោតថ្មីមុនពេលដែលត្រូវកោះប្រជុំសម័យប្រជុំដំបូង ។ យោធាបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំពេញដោយសន្យាថានឹងរៀបចំការបោះឆ្នោតថ្មីមួយបន្ទាប់ពីអស់សុពលភាព ។ បន្ទាប់ពីរដ្ឋប្រហារ មីយ៉ាន់ម៉ាបានប្រឈមមុខនឹងរលកនៃការតវ៉ាក្នុងការគាំទ្រដល់សមាជិកសភាដែលត្រូវបានចាប់ឃុំខ្លួន ៕

A

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ Breaking News! បាតុករមីយ៉ាន់ម៉ាដែលត្រូវប៉ូលិសបាញ់គ្រាប់ពិតចំក្បាល ស្លាប់ហើយ

ចុចអាន ៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ចេញសេចក្ដីសម្រេចស្ដីពីស្ថានភាពនៅមីយ៉ាន់ម៉ា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services