ព័ត៌មានអន្ដរជាតិ
អាមេរិកឱ្យវៀតណាមកាត់បន្ថយវត្ថុធាតុដើមសម្រាប់ផលិតកម្មពីចិន ក្នុងការចរចាពន្ធ
សហរដ្ឋអាមេរិកបានផ្ញើសំណើដ៏ «តឹងតែង» និង «វែងអន្លាយ» ទៅកាន់វៀតណាម ដើម្បីជាផ្នែកមួយនៃការចរចាពន្ធ ដោយរួមបញ្ចូលទាំងការទាមទារឱ្យវៀតណាមកាត់បន្ថយការពឹងផ្អែកលើទំនិញឧស្សាហកម្មចិនសម្រាប់ផលិតកម្មរបស់ខ្លួន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារ ដោយស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះ ២ រូប។

សហរដ្ឋអាមេរិក ចង់ឱ្យរោងចក្រដែលមានមូលដ្ឋាននៅវៀតណាម កាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម និងសមាសធាតុពីប្រទេសចិន ហើយស្នើសុំផងដែរ ឱ្យវៀតណាមគ្រប់គ្រងការផលិត និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ខ្លួនដោយប្រយ័ត្នប្រយែងថែមទៀត។ នេះបើតាមប្រភពម្នាក់ក្នុងចំណោម ២ នាក់ ដែលដឹងពីការចរចា ប៉ុន្តែមិនបានបញ្ជាក់ថា អំពីគោលដៅជាក់លាក់លើមុខទំនិញនោះទេ។
ប្រភពបន្តថា ការទាមទាររបស់អាមេរិក ធ្វើឡើងកាលពីចុងខែឧសភា បន្ទាប់ពីការចរចាពន្ធរវាងភាគីទាំង២ បានបញ្ចប់ទៅ។ វៀតណាម ដែលមានអតិរេកពាណិជ្ជកម្ម ១២៣,៥ ប៊ីលានដុល្លារ ជាមួយសហរដ្ឋអាមេរិក បានរងនូវពន្ធគយបដិការ ៤៦ ភាគរយ ហើយកំពុងស្ថិតនៅក្នុងដំណាក់កាលចរចា ដោយមិនទាន់មានការសម្រេចជាដុំកំភួនណាមួយនៅឡើយទេ។

កាលពីថ្ងៃចន្ទ រ៉យទ័របានរាយការណ៍ថា រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់ឱ្យផ្ដល់ «ការផ្ដល់ជូនឱ្យបានល្អបំផុត» ទៅសហរដ្ឋអាមេរិក ដើម្បីជាការចរចាត្រឹមថ្ងៃពុធ ដោយសំណើនេះធ្វើឡើងក្នុងលិខិតទៅកាន់ដៃគូចរចារបស់សហរដ្ឋអាមេរិក។
គេមិនច្បាស់ទេថាតើប្រទេសណានឹងទទួលបានលិខិតនោះទេ ប៉ុន្តែវាត្រូវបានផ្ញើតម្រង់ទៅប្រទេសដែលមានការចរចាសកម្មជាមួយសហរដ្ឋអាមេរិក ខណៈប្រទេសមានការចរចាក្នុងលក្ខណៈបែបនេះ រួមមានវៀតណាម សហភាពអឺរ៉ុប ជប៉ុន និងឥណ្ឌា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


