ព័ត៌មានអន្ដរជាតិ
Breaking News! បាតុករមីយ៉ាន់ម៉ាដែលត្រូវប៉ូលិសបាញ់គ្រាប់ពិតចំក្បាល ស្លាប់ហើយ
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ក្មេងស្រីជំទង់ជនជាតិមីយ៉ាន់ម៉ាម្នាក់ដែលត្រូវបានបាញ់ចំក្បាលដោយប៉ូលិស ខណៈពេលដែលកំពុងតវ៉ាប្រឆាំងនឹងការកាន់កាប់របស់យោធាបានទទួលមរណភាពហើយ ។

នាង Ma Mya Thwe Thwe Khaing អាយុ ១៩ ឆ្នាំត្រូវបានបាញ់ចំក្បាលដោយគ្រាប់ពិតពីប៉ូលិស ខណៈពេលដែលកំពុងធ្វើបាតុកម្មនៅទីក្រុងណៃពិដោប្រឆាំងនឹងរដ្ឋាភិបាលយោធាកាលពីថ្ងៃទី ៩ ខែកុម្ភៈ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយនឹងស្ថានភាពធ្ងន់ធ្ងរ ។
ក្រុមគ្រូពេទ្យកាលពីថ្ងៃទី ១២ ខែកុម្ភៈ បានប្រកាសថា ខួរក្បាលរបស់នាងរងការប៉ះពាល់ធ្ងន់ធ្ងរ ហើយបានស្លាប់ និងបានណែនាំក្រុមគ្រួសារឲ្យដកបំពង់អុកស៊ីសែនចេញ ។

ក្រុមគ្រួសាររបស់នាង Ma Mya Thwe Thwe Khaing មិនបានបញ្ជាក់ពីស្ថានភាពចុងក្រោយរបស់នាងនោះទេ ។
ក្រុមគ្រូពេទ្យបានព្យាយាមយ៉ាងខ្លាំងដើម្បីយកគ្រាប់កាំភ្លើងនៅខាងក្នុងក្បាលរបស់នាង Ma Mya Thwe Thwe Khaing ប៉ុន្តែពួកគេបានព្យាយាមអស់ពីសមត្ថភាព និងបញ្ឈប់ការវះកាត់នេះនៅព្រឹកថ្ងៃសុក្រ ។

វេជ្ជបណ្ឌិតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា យោងតាមការធ្វើកោសល្យវិច័យរបស់នាងគ្រាប់កាំភ្លើងដែលប៉ូលិសបានប្រើដើម្បីបង្ក្រាបក្រុមអ្នកតវ៉ាដោយអហិង្សាមិនមែនជាគ្រាប់កាំភ្លើងជ័រទេ ប៉ុន្តែជាគ្រាប់កាំភ្លើងពិត ខណៈយោធាបានបដិសេធថាខ្លួនមិនបានប្រើគ្រាប់ពិតនោះទេ ។
គួរបញ្ជាក់ថា នាង Ma Mya Thwe Thwe Khaing គឺជាបាតុករដំបូងគេដែលបានទទួលមរណភាពក្នុងបាតុកម្មប្រឆាំងការកាន់កាប់ដោយយោធាក្រោយរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Myanmar Times
ចុចអាន ៖ វីដេអូស្តែងៗ ថតជាប់បាតុករមីយ៉ាន់ម៉ា ត្រូវប៉ូលិសបាញ់គ្រាប់ពិតចំក្បាល
ចុចអាន ៖ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្ត្រីយោធាមីយ៉ាន់ម៉ា ១០ រូបពីបទធ្វើរដ្ឋប្រហារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


