ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្ត រកឃើញវីរុសគ្រោះថ្នាក់ ក្នុងរូងភ្នំនៅប្រទេស ថៃ
ក្នុងកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោក កាលពីដើមសប្តាហ៍ អ្នកវិទ្យាសាស្រ្តមកពីអង្គការ EcoHealth Alliance បានបង្ហាញរបាយការណ៍អំពីការរកឃើញវីរុសគ្រោះថ្នាក់ កើតចេញពីសត្វប្រចៀវនៅក្នុងប្រទេសថៃ ដែលមានសមត្ថភាពចម្លងមកមនុស្ស ជាហេតុបង្កក្តីបារម្ភខ្លាំងមែនទែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន WION។

លោកវេជ្ជបណ្ឌិត Peter Daszak ប្រធានអង្គការខាងលើ បានបញ្ជាក់ថា ប្រភេទវីរុសដែលគេមិនធ្លាប់ជួបពីមុនមកនេះ គឺត្រូវបានរកឃើញនៅក្នុងរូងភ្នំនៅតំបន់ដាច់ស្រយាលនៃប្រទេសថៃ ហើយមេរោគបានលាក់ខ្លួនពួនអាត្មាក្នុងលាមកសត្វប្រចៀវ ដែលកសិករឧស្សាហ៍យកមកធ្វើជី។
លោក Daszak ប្រាប់ទៅអង្គប្រជុំរបស់ WHO ថា “យើងបានរកឃើញពពួកមេរោគស្រដៀងកូវីដជាច្រើននៅក្នុងរូងភ្នំ ប៉ុន្តែមានមេរោគមួយប្រភេទចម្លែកជាងគេ។ វាជាប្រភេទមេរោគចម្លងពីសត្វមកមនុស្ស ដែលកំពុងលាក់ខ្លួនក្នុងលាមកសត្វប្រចៀវ ហើយលាមកសត្វប្រចៀវគឺត្រូវបានមនុស្សយកមកប្រើធ្វើជី ហេតុដូច្នេះហើយ មានហានិភ័យថា មេរោគងាយនឹងផ្ទុះឡើងខ្លាំងណាស់”។

មកទល់ពេលនេះ អង្គការខាងលើ កំពុងយកមេរោគមកធ្វើតេស្ត ដើម្បីកំណត់ឲ្យបានជាក់លាក់ថាតើ វាអាចបង្កគ្រោះថ្នាក់ដល់មនុស្សខ្លាំងកម្រិតណា។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះ មិនបានបញ្ជាក់ថាតើរូងភ្នំក្នុងប្រទេសថៃនោះ ស្ថិតក្នុងខេត្តណានោះទេ ហើយក៏មិនទាន់មានការស្រាយបំភ្លឺពីភាគីថៃទេ។

របកគំហើញនេះកើតឡើង ចំពេលករណីឆ្លងជំងឺកូវីដ១៩ជាសកល បានហក់ឡើងសាជាថ្មី ដោយការសម្រាកព្យាបាលនៅមន្ទីរពេទ្យកើនឡើង ៤២%នៅទូទាំង ៥០ ប្រទេស។
គេសន្មតថា ការជំរុញករណីឆ្លងនេះគឺបណ្តាលមកពីវីរុសកូវីដបំប្លែងខ្លួន JN.1 ដែលត្រូវបានរកឃើញដំបូងនៅប្រទេសបារាំងក្នុងខែកញ្ញា។ WHO បានចាត់ថ្នាក់ JN.1 ជាវីរុសបំប្លែងខ្លួនគួរឲ្យចាប់អារម្មណ៍រួចទៅហើយ ប៉ុន្តែអះអាងថា វាមិនអាចបង្កហានិភ័យខ្ពស់ដល់សុខភាពទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេស រកឃើញអ្នកផ្ទុកវីរុសគ្រោះថ្នាក់ ដែលឆ្លងតាមរយៈចៃឆ្កែ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


