ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន ចោទ ឥណ្ឌា សម្លាប់ពលរដ្ឋខ្លួនក្រៅប្រព័ន្ធតុលាការ
ប៉ាគីស្ថានបានចោទប្រកាន់ឥណ្ឌាថាសម្លាប់ជនជាតិប៉ាគីស្ថាន ២ នាក់នៅលើទឹកដីរបស់ខ្លួន ដោយលើកឡើងថា វាជា “គំរូ” នៃផែនការធ្វើឃាតរបស់ឥណ្ឌានៅក្រៅប្រព័ន្ធតុលាការដើម្បីបង្កើនភាពតានតឹងរវាងគូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN កាលពីថ្ងៃទី២៦ ខែមករា ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Muhammad Syrus Sajjad Qazi បានអះអាងថា ទីក្រុង Islamabad មានព័ស្តុតាងគួរឲ្យទុកចិត្តដែលភ្ជាប់ឥណ្ឌាទៅនឹងការសម្លាប់លោក Muhammad Riaz នៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថានកាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ និងលោក Shahid Latif នៅទីក្រុង Sialkot ជិតតំបន់ Kashmir ក្នុងរយៈពេលមួយខែក្រោយមក ។

ទោះយ៉ាងណា ក្រសួងកិច្ចការបរទេសឥណ្ឌា (MEA) បានច្រានចោលការចោទប្រកាន់របស់លោក Qazi ដោយចាត់ទុកប៉ាគីស្ថានជ្រៀតជ្រែកការឃោសនាមិនពិត និងព្យាបាទប្រឆាំងនឹងឥណ្ឌា” ។ ដូចដែលពិភពលោកបានដឹងហើយថា ប៉ាគីស្ថានគឺជាចំណុចកណ្តាលនៃអំពើភេរវកម្ម ឧក្រិដ្ឋកម្ម និងសកម្មភាពឆ្លងដែនខុសច្បាប់ជាយូរមកហើយ ខណៈឥណ្ឌា និងប្រទេសជាច្រើនផ្សេងទៀតបានព្រមានប៉ាគីស្ថានជាសាធារណៈថា នឹងត្រូវបានបំផ្លាញដោយវប្បធម៌ភេរវកម្ម និងអំពើហឹង្សារបស់ខ្លួន ។

ស្របពេលជាមួយគ្នានេះ មិនត្រឹមតែការចោទប្រកាន់ពីប៉ាគីស្ថានកាលពីខែវិច្ឆិកាឆ្នាំមុននោះទេ សហរដ្ឋអាមេរិកក៏បានចោទប្រកាន់មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់ដែរថា ជាប់ពាក់ព័ន្ធក្នុងការឃុបឃិតគ្នាសម្លាប់ពលរដ្ឋអាមេរិកនៅលើទឹកដីកំណើតរបស់ខ្លួន ។
ការលាតត្រដាងនេះបានកើតឡើងក្នុងរយៈពេលជាងមួយខែ បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានចោទប្រកាន់ជាសាធារណៈថា ឥណ្ឌាអាចជាប់ពាក់ព័ន្ធក្នុងការសម្លាប់ជនជាតិកាណាដានៅលើទឹកដីរបស់ខ្លួន ដែលជំរុញឲ្យមានការឆ្លើយតបយ៉ាងខឹងសម្បារពីទីក្រុង New Delhi និងការប៉ះទង្គិចខាងការទូតរវាងប្រទេសទាំងពីរ ។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបានបដិសេធការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងរបស់អាមេរិក និងកាណាដា ហើយបានបង្កើតគណៈកម្មាធិការមួយដើម្បីស៊ើបអង្កេតការចោទប្រកាន់នៅសហរដ្ឋអាមេរិក ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


