ព័ត៌មានអន្ដរជាតិ
វៀតណាម ពិចារណាប្រមូលទិញគ្រួសខ្សាច់ពី កម្ពុជា យកទៅសង់ផ្លូវល្បឿនលឿន
រដ្ឋាភិបាលវៀតណាមបានស្នើទៅក្រសួងដឹកជញ្ជូន និងក្រសួងការបរទេសឲ្យប្រមូលទិញខ្សាច់ និងគ្រួសពីប្រទេសកម្ពុជាដើម្បីយកមកសាងសង់លើគម្រោងផ្លូវល្បឿនលឿននៅតំបន់ដីសណ្ដទន្លេមេគង្គ ។ នេះបើយោងតាមចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ ។

នៅក្នុងសេចក្ដីសម្រេចនៃកិច្ចប្រជុំរបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារកន្លងទៅបានឲ្យដឹងថា ក្រសួងដឹកជញ្ជូនក៏នឹងត្រូវស្នើសុំឲ្យជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងការប្រើប្រាស់ ការផ្គត់ផ្គង់គ្រឿងសំណង់ ព្រមទាំងជួយជ្រោមជ្រែងវិនិយោគិន ក៏ដូចជាអ្នកម៉ៅការដើម្បីពន្លឿនការទិញ និងសាងសង់នេះ ប៉ុន្តែក៏ត្រូវមើលបញ្ហាផលប៉ះពាល់ក្នុងមូលដ្ឋានផងដែរ ។
កាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុន TNT Group បានស្នើទៅនាយករដ្ឋមន្ត្រីវៀតណាមឲ្យនាំចូលខ្សាច់ដែលមានគុណភាពពីប្រទេសកម្ពុជាប្រមាណ ៣ ទៅ ៥ ម៉ឺនម៉ែត្រគូបសម្រាប់គម្រោងផ្លូវល្បឿនលឿននៅតំបន់ដីសណ្តទន្លេមេគង្គ ហើយក្រុមហ៊ុនក៏បានស្នើឲ្យមានយន្តការកាន់តែប្រសើរឡើងទាក់ទងនឹងនីតិវិធីរដ្ឋបាល និងប្រភពឥណទាន ដើម្បីអាចឲ្យក្រុមហ៊ុននាំចូលខ្សាច់ក្នុងបរិមាណកាន់តែច្រើន ។

ទន្ទឹមនោះ សំណើនេះក៏ត្រូវបានធ្វើឡើង បន្ទាប់ពីគម្រោងផ្លូវល្បឿនលឿនមួយចំនួននៅតំបន់ដីសណ្តទន្លេមេគង្គកំពុងខ្វះខ្សាច់ ខណៈតំណាងនាយកដ្ឋានគ្រឿងសំណង់បានលើកឡើងថា ការនាំចូលខ្សាច់ពីប្រទេសកម្ពុជានឹងសម្រេចទៅបាន នៅពេលដែលភាគីវៀតណាមបំពេញគ្រប់លក្ខខណ្ឌច្បាប់ពាក់ព័ន្ធនឹងការនាំចូល ។
គួរបញ្ជាក់ថា ខ្សាច់ប្រហែល ២ ទៅ ៤ លានម៉ែត្រគូបដែលបូមពីទន្លេមេគង្គលើបានដឹកទៅដល់ប្រទេសវៀតណាមតាមរយៈទន្លេ Tien និងទន្លេ Hau ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើតម្រូវការ ក៏ដូចជាការផ្គត់ផ្គត់ខ្សាច់ដើម្បីចាក់បំពេញក្នុងគ្រោងការសាងសង់នៅតំបន់ដីសណ្តទន្លេមេគង្គ នៅតែមានកម្រិតតួចតួចដដែលនោះ មានន័យថា គម្រោងផ្លូវល្បឿនលឿនមួយចំនួនអាចនឹងត្រូវពន្យារពេល ដោយសារតែបញ្ហាខ្វះខ្សាច់នេះឯង ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ វិស័យអចលនទ្រព្យនៅ វៀតណាម កំពុងដាំក្បាលចុះក្រោម ត្រឹមខែមករា បិទទ្វារ ២ ពាន់កន្លែង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


