ព័ត៌មានអន្ដរជាតិ
សេដ្ឋីនីអាមេរិកម្នាក់ លះបង់ទ្រព្យធនទាំងអស់ មកប្រើជីវិតរស់នៅក្នុងឡានតូចមួយ
យោងតាម nypost បានដកស្រង់សម្ដីរបស់សេដ្ឋីនីម្នាក់ដែលបាននិយាយថា ការលក់ផ្ទះរបស់នាងនិងអ្វីគ្រប់យ៉ាងដែលនាងមានដើម្បីផ្លាស់ប្តូរទៅរស់នៅក្នុងឡាននិងចាយប្រាក់៣០ ដុល្លារក្នុងមួយថ្ងៃ គឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលនាងមិនធ្លាប់ធ្វើពីមុនមកទេ។
Caitlin Pyle មហាសេដ្ឋីជនជាតិអាមេរិកអាយុ ៣៦ ឆ្នាំដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤ លានដុល្លារ ជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនរបស់នាង និងរស់នៅក្នុងផ្ទះប្រាំបីជាន់ក្នុងទីក្រុង Orlando រដ្ឋ Florida ជាមួយអតីតស្វាមី មុនពេលសម្រេចចិត្តលះបង់វាទាំងអស់ ដើម្បីក្លាយជាក្មេងស្រីធ្វើដំណើរជាមួយឡានជាទីស្រឡាញ់របស់នាង។

ផ្ទះរបស់ Caitlin ដើមឡើយជាលំនៅដ្ឋានដ៏ប្រណិត ៨ ជាន់ ដែលមាន ១៨ បន្ទប់ រួមទាំងបន្ទប់គេង ៤ និងបន្ទប់ទឹក ៣ ក៏ដូចជាបន្ទប់លេងហ្គេម ក៏មានបន្ទប់សិល្បៈ និងសិប្បកម្មផងដែរ។ ប៉ុន្តែបន្ទាប់ពី Caitlin បានលែងលះប្តីរបស់នាងក្នុងឆ្នាំ ២០១៩ នាងបានសម្រេចចិត្តលក់អាជីវកម្មទាំងអស់។ នាងរកបាន ៤ លានដុល្លារពីការលក់អាជីវកម្មទាំងនោះ ហើយចាប់ផ្តើមដាក់ជីវិតទៅក្នុងទស្សនៈថ្មីមួយទៀត។
Caitlin បានទិញឡាន Mercedes Sprinter ក្នុងតម្លៃ ៨៨,០០០ដុល្លារ ហើយបានតុបតែងវាក្នុងតម្លៃ ១០២,០០០ដុល្លារ ដោយបន្ថែមលក្ខណៈពិសេសទៅឡានរបស់នាង និងរួមទាំងផ្ទះបាយផ្ទាល់ខ្លួន មានម៉ាស៊ីនផលិតទឹកផ្លែឈើ ម៉ាស៊ីនក្រឡុក និងឧបករណ៍ងាយស្រួលផ្សេងទៀតដែលត្រៀមរួចជាស្រេចជាមួយនាង។

បច្ចុប្បន្ន Caitlin បើកការកម្សាន្តនៅក្នុងរដ្ឋជាង ៨ នៅទូទាំងសហរដ្ឋអាមេរិក។ ជារឿយៗនាងធ្វើសកម្មភាពដែលនាងចាប់អារម្មណ៍ ដូចជាការឡើងភ្នំ ការជិះទូកក្តោងជាដើម។ នាងធ្លាប់និយាយថា “ខ្ញុំបានចេញពីការរស់នៅតែម្នាក់ឯងនៅក្នុងផ្ទះទទេដ៏ធំមួយ ក្លាយជាអ្នកធ្វើដំណើរពេញម៉ោង ជីវិតគឺជាការផ្សងព្រេងដែលអ្នកជ្រើសរើសសម្រាប់ខ្លួនអ្នក។ ខ្ញុំបានធ្វើទាំងអស់នេះ ដើម្បីផ្គាប់កូនចិត្តនៅក្នុងខ្លួនខ្ញុំ។ ខ្ញុំចូលចិត្តធ្វើដំណើរ ហើយនេះជាការសម្រេចចិត្តដ៏ល្អបំផុតដែលខ្ញុំមិនធ្លាប់ធ្វើ”។
ទន្ទឹមនឹងនោះដែរនាងបានបង្ហើបឲ្យដឹង ជីវិតពេលនេះបានធ្វើឲ្យនាងកាន់តែមានទំនុកចិត្ត ហើយវាក៏អនុញ្ញាតឲ្យនាងជួបមិត្តភក្តិថ្មី ក៏ដូចជាទៅណាត់ជួបជាមួយបុរសម្នាក់។ រឿងរ៉ាវដែលនាងបានជួប គឺជាផ្នែកមួយនៃការរីកចម្រើនក្នុងជីវិតរបស់នាង។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័សតាំងពីអាយុ ២០ ឆ្នាំ Caitlin បានសាងសង់អាជីវកម្មការអានដោយជោគជ័យ និងរកបានជាង ១០០,០០០.០០ ដុល្លារក្នុងឆ្នាំដំបូងរបស់នាង ហើយត្រូវប្រឹងប្រែងតាំងពីពេលនោះមក រហូតក្លាយជាសេដ្ឋីនីមកដល់បច្ចុបន្បន្ន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុគ្គលិកក្នុងហាងមួយនៅអាមេរិក បានលុយធីប១ម៉ឺនដុល្លារពីភ្ញៀវ ក្រោមហេតុផលដ៏ភ្ញាក់ផ្អើល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


