Connect with us

ព័ត៌មានអន្ដរជាតិ

បុគ្គលិកក្នុងហាងមួយនៅអាមេរិក បានលុយធីប១ម៉ឺនដុល្លារពីភ្ញៀវ ក្រោមហេតុផលដ៏ភ្ញាក់ផ្អើល

បានផុស

នៅ

អតិថិជន​ដែល​មាន​ចិត្ត​សប្បុរសម្នាក់​បាន​ឲ្យលុយ​ធីប​ចំនួន​ជាង​១០,០០០ដុល្លារ ​ដល់​បុគ្គលិក​ភោជនីយដ្ឋាន មូលហេតុ​នៃ​ការ​ផ្តល់​ប្រាក់ដ៏ច្រើនសន្លឹកនេះដោយសារតែភ្ញៀវម្នាក់ចង់ប៉ះប៉ូវភាពសោកសៅ​សម្រាប់ការស្លាប់របស់មិត្ត​ ហើយក៏កំពុងតែធ្វើដំណើរទៅចូលរួមពិធីបុណ្យសពនោះផងដែរ។

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ គេហទំព័រអន្តរជាតិ nypost បានបង្ហាញពីរឿងដ៏គួរឲ្យចាប់អារម្មណ៍ ដែលបានកើតឡើងនៅភោជនីយដ្ឋានមួយក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក នៅពេលដែលអ្នករត់តុបានឃើញថា អតិថិជន​បាន​បន្សល់​ទុក​ប្រាក់​ជំនួយ​ចំនួន ១០,០០០ ដុល្លារ ទោះបី​តម្លៃ​អាហារ​សរុប​ត្រឹមតែ១០០ដុល្លារ​ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងភោជនីយដ្ឋាន Tim Sweeney បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “ជាធម្មតាអតិថិជនបានឲ្យលុយធីបដល់បុគ្គលិកជាប្រាក់អតិបរមាត្រឹមតែ ១០០ ដុល្លារប៉ុណ្ណោះ! គ្មាននរណាម្នាក់ធ្លាប់មានចិត្តសប្បុរសបែបនេះពីមុនមកទេ” ។

ក្រោយ​ការ​ស៊ើប​អង្កេត​បន្ថែម​ក៏​បាន​រក​ឃើញ​ដូច្នេះ អតិថិជន​ដ៏​សប្បុរស​ម្នាក់​ឈ្មោះ Mark មាន​បំណង​បន្សល់​ទុក​ប្រាក់ ១០,០០០ ដុល្លារ​ក្នុង​ការ​ចងចាំ​មិត្តភ័ក្តិ​ម្នាក់​ដែល​បាន​ស្លាប់​ថ្មីៗ​នេះ ស្របពេលដែលដំណើរ​ទស្សនកិច្ច​នេះ​ទៅ​រដ្ឋ Michigan គឺ​ដើម្បី​ចូលរួម​ពិធីបុណ្យ​សពរបស់មិត្តដូចគ្នា។

នៅពេលដឹងពីមូលហេតុនៃជំនួយទឹកប្រាក់ដ៏ច្រើនសន្ធឹកនោះ Paige Mullick ដែលជាអ្នករត់តុបានទទួលលុយធីបបានសម្រេចចិត្តចែករំលែកប្រាក់សប្បុរសធម៌ជាមួយមិត្តរួមការងាររបស់នាង។ នាង​បាន​បែង​ចែក​ក្នុង​ចំណោម​បុគ្គលិក​ទាំង​៩​នាក់ ហើយម្នាក់ៗទទួលបាន​ប្រមាណ១ពាន់ដុល្លារឯណោះ៕

Paige Mullick​ អ្នកទទួលបានលុយធីបពីភ្ញៀវ

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គ្រូបង្រៀនអាមេរិកម្នាក់ ត្រូវបណ្តេញចេញពីការងារ ក្រោយលក់វីដេអូសិចលើវេបសាយ OnlyFans

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម