ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនប៉ូលិសជប៉ុនម្នាក់ទាំងកណ្តាលយប់ ពីបទលួចខោអាវក្នុងស្រីៗ
នាយកដ្ឋានប៉ូលិសទីក្រុងតូក្យូបានចាប់ខ្លួនមន្ត្រីប៉ូលិសម្នាក់ អាយុ ៤៤ ឆ្នាំ ដោយសង្ស័យថា បានទំលុះចូលលួចខោអាវក្នុងរបស់ស្រីៗ បន្ទាប់ពីគាត់ត្រូវបានគេចាប់ខ្លួននៅក្នុងផ្ទះមួយក្នុង Edogawa Ward ប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។
គេហទំព័រ Japan Today បានរាយការណ៍ដោយដកស្រង់សម្តីប៉ូលិសថា មន្ត្រីម្នាក់ឈ្មោះ Kensuke Tsunoda ដែលធ្វើការនៅនាយកដ្ឋានប៉ូលិស Ushigome គាត់បានប្រព្រឹត្តបទល្មើសដោយលួចចូលទៅក្នុងផ្ទះដែលបុរសម្នាក់ និងប្រពន្ធរបស់គាត់កំពុងរស់នៅ ដើម្បីលួចខោក្នុងរបស់ស្រីៗ។ ក្នុងពេលនោះផងដែរ បុរសម្ចាស់ផ្ទះបានភ្ញាក់ពីដំណេកនៅម៉ោង៥និង៤០នាទីព្រឹក ហើយឃើញ Tsunoda នៅក្នុងផ្ទះ ទើបចាប់ចងទុកនិងបានទូរស័ព្ទទៅប៉ូលិសភ្លាមៗដោយឥតបង្អង់យូរ ។
ក្រោយមក ប៉ូលិសបានធ្វើការស៊ើបអង្កេតហើយនិយាយថា ជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្តបទល្មើសពិតប្រាកដមែន។ ជាពិសេសរូបគេនឹងទទួលទោសដែលខ្លួនបានប្រព្រឹត្ត ដោយមិនយកងារជាប៉ូលិសមកដាក់ពីមុខដើម្បីរំលងច្បាប់នោះទេ។
ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់នាយកដ្ឋានប៉ូលិសទីក្រុងតូក្យូបាននិយាយថា “វាពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ ដែលមន្ត្រីម្នាក់ត្រូវបានចាប់ខ្លួន យើងនឹងធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ចំពោះឧប្បត្តិហេតុនេះបន្ថែមទៀតផងដែរ”៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនរិះគន់បុរសស្លៀកខោទ្រនាប់ឡើងជិះបង្កាន់ដៃជណ្តើរយន្ត ផ្អើលពេញផ្សារទំនើបសិង្ហបុរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


