ព័ត៌មានអន្ដរជាតិ
ដំណឹងល្អសម្រាប់អង់គ្លេស! អត្រាឆ្លងកូវីដទូទាំងប្រទេស ធ្លាក់ចុះរហូតដល់ទៅ២ភាគ៣
ទិន្នន័យថ្មីបានបង្ហាញថា ការឆ្លងជំងឺកូវីដ១៩បានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងប្រទេសអង់គ្លេស លើកលែងតែនៅភាគខាងជើងប៉ុណ្ណោះ។

ការសិក្សាឃ្លាំមើលធំបំផុតបានបង្ហាញថា ការឆ្លងបានធ្លាក់ចុះ២ភាគ៣នៅទូទាំងប្រទេស ចន្លោះខែមករាដល់ខែកុម្ភៈ។
ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Imperial College London បានសន្និដ្ឋានថា ទំហំនៃការផ្ទុះឡើងនៃវីរុសក្នុងប្រទេសអង់គ្លេស បានថយចុះពាក់កណ្តាលរៀងរាល់ពីរសប្តាហ៍ម្តង។

អ្នកដឹកនាំការសិក្សា លោកសាស្ត្រាចារ្យ Paul Elliott បាននិយាយថា “លទ្ធផលលើកទឹកចិត្តទាំងនេះបង្ហាញថា វិធានការរឹតត្បិត មានប្រសិទ្ធិភាពទប់ស្កាត់ការឆ្លងរោគ។ វាត្រូវបានធានាថា ការកាត់បន្ថយចំនួននៃការឆ្លង បានកើតឡើងនៅគ្រប់វ័យនិងនៅតំបន់ភាគច្រើនទូទាំងប្រទេស”។
អត្រារាតត្បាតបានធ្លាក់ចុះពីរភាគបី បើប្រៀបធៀបទៅនឹងរបាយការណ៍ចុងក្រោយរបស់ REACT ដែលរាយការណ៍ក្នុងរយៈពេលពីថ្ងៃទី៦ដល់២២ខែមករា។

ការសិក្សាចុងក្រោយដែលធ្វើរួមគ្នាជាមួយ Ipsos MORI បានរកឃើញថា ឥឡូវនេះ មនុស្សម្នាក់ក្នុងចំណោម១៩៦នាក់ មានជំងឺកូវីដ១៩នៅទូទាំងប្រទេស។
ការធ្លាក់ចុះនេះគឺលឿនដូចអ្វីដែលបានឃើញក្នុងអំឡុងពេល បិទប្រទេសជាលើកដំបូងហើយមុនពេលដែលប្រសិទ្ធិភាពនៃការចាក់វ៉ាក់សាំងត្រូវបានគេរំពឹងថានឹងបង្ហាញក្នុងទិន្នន័យនៅសប្តាហ៍ក្រោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


