ព័ត៌មានអន្ដរជាតិ
បណ្ដាញសង្គមចំនួន៣របស់ក្រុមហ៊ុន Meta ដូចជា Facebook, Instagram និង Threads កំពុងជួបបញ្ហាទូទាំងពិភពលោក
ខណ:ពេលនេះបណ្ដាញសង្គមចំនួន៣របស់ក្រុមហ៊ុន Meta មានដូចជា Facebook, Instagram និង Threads កំពុងជួបបញ្ហានៅទូទាំងពិភពលោក ដោយអ្នកប្រើប្រាស់ពុំអាចចូលប្រើគណនីរបស់ពួកគេបានឡើយ ។

យោងតាមសារព័ត៌មានបច្ចេកវិទ្យា The Verge បានចុះផ្សាយមុននេះបន្តិចថា សម្រាប់បណ្ដាញសង្គម Facebook ហាក់ដូចជាកំពុងលុបចោលនូវគណនីអ្នកប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់មិនអាចចូលគណនីរបស់ពួកគេបានឡើយ ។ ចំណែក Instagram ដូចជាកំពុងលុបទិន្នន័យរបស់អ្នកប្រើប្រាស់ដូចជារូបថត និងវីដេអូឃ្លីប ។
យ៉ាងណាមិញជុំវិញបញ្ហាខាងលើ The Verge បាននិយាយថា ខ្លួនពុំអាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុន Meta បានឡើងក្នុងពេលនេះ ហើយតាមការសន្និដ្ឋានអាចបណ្ដាលមកពីក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់អាមេរិកមួយនេះ កំពុងជួសជុលបណ្ដាញណាមួយ ។
ជាមួយគ្នានេះ បើយើងតាមសារពី Facebook បានជូនដំណឹងយ៉ាងដូច្នេះថា “ថ្ងៃនេះ Facebook បានជួបបញ្ហា សម្រាប់មនុស្សជាច្រើនមិនអាចប្រើប្រាស់បានក្នុងរយៈពេលប្រហែល ២ ម៉ោងកន្លះ។ ហើយនេះជាការជាប់គាំងដ៏អាក្រក់បំផុតមួយក្នុងរយៈពេលជាង ៤ ឆ្នាំ ហើយយើងសុំទោស ចំពោះបញ្ហាលើកដំបូងនេះផងដែរ”។
សារខាងលើបានបញ្ជាក់ថា បញ្ហាដែលកំពុងកើតឡើងគឺបណ្ដាលមកពីការដាច់ភ្លើង ហើយក៏មានបញ្ហាជាច្រើនទៀតមុននឹងឈានដល់ការដាច់ភ្លើងនេះផងដែរ។ Facebook បន្ថែមថា “យើងក៏ចង់ផ្តល់ព័ត៌មានលម្អិតអំពីបច្ចេកទេសបន្ថែមទៀតអំពីអ្វីដែលបានកើតឡើង និងចែករំលែកមេរៀនដ៏ធំមួយនេះ”។
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


