Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ថានឹងមិនឲ្យ ចិន ដកប៉ុស្តិ៍យោធានៅដែនទឹកមានជម្លោះឡើយ

បានផុស

នៅ

ប៉ុន្មានថ្ងៃ បន្ទាប់ពីទាហានជើងទឹកហ្វីលីពីន ៤ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយនាវាចិន មន្ត្រីកងទ័ពជើងទឹកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ហ្វីលីពីននឹងមិនអនុញ្ញាតឲ្យចិនដកចេញនូវប៉ុស្តិ៍យោធាហ្វីលីពីននៅក្នុងដែនទឹកសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះយ៉ាងខ្លាំងក្លានោះទេ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP កាលពីថ្ងៃទី៧ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីហ្វីលីពីនបានកោះហៅអ្នកការទូតចិនប្រចាំទីក្រុងម៉ានីល ដើម្បីបង្ហាញពីការតវ៉ាដ៏ខ្លាំងក្លាមួយជុំវិញការប្រឈមមុខដាក់គ្នាកាលពីដើមសប្ដាហ៍នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ។

ចំណែកទីក្រុងវ៉ាស៊ីនតោនក៏បានចេញការព្រមាន បន្ទាប់ពីហេតុការណ៍នាវាបុកគ្នាថា អាមេរិកមានកាតព្វកិច្ចការពារហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តចាស់ជាងគេនៅអាស៊ី ប្រសិនបើកងកម្លាំង ក៏ដូចជាកប៉ាល់ ឬយន្តហោះហ្វីលីពីនស្ថិតនៅក្រោមការវាយប្រហារប្រដាប់អាវុធពីកន្លែងណាមួយនៅក្នុងសមុទ្រចិនខាងត្បូង ។

ទន្ទឹមនោះ កងទ័ពជើងទឹកហ្វីលីពីនក៏បាននិយាយផងដែរថា កងកម្លាំងហ្វីលីពីននឹងមិនអនុញ្ញាតឲ្យចិនសាងសង់រចនាសម្ព័ន្ធណាមួយនៅក្នុងតំបន់ថ្មប៉ប្រះទឹកមួយទៀតគឺ Scarborough Shoal នៅសមុទ្រចិនខាងត្បូងនោះទេ ដោយសាតែតំបន់នេះក៏ជាទីតាំងកំពុងមានការប្រកួតប្រជែងដ៏ក្តៅគគុកផងដែរ ។

គួរបញ្ជាក់ថា ការផ្ទុះឡើងចុងក្រោយបំផុតនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះបានចាប់ផ្តើម គឺនៅពេលដែលឆ្មាំឆ្នេរសមុទ្រចិន បានឡោមព័ទ្ធ និងរារាំងនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ២ គ្រឿងដែលកំពុងអមដំណើរទូកដែលគ្រប់គ្រងដោយទាហានជើងទឹកហ្វីលីពីន ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម