ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថ្លែងសារអបអរទិវា ៨ មីនា ពិសេសជូនដល់ស្ត្រីដែលជួយ រុស្ស៊ី ជោគជ័យលើសមរភូមិប្រយុទ្ធ
“ភាពជាម្តាយគឺជាអំណោយដ៏មហិមា និងជាបំណងប៉ងប្រាថ្នាដ៏អស្ចារ្យដែលស្ត្រីគ្រប់រូបមាន” ។ នេះជាការថ្លែងរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងសារអបអរសាទរទៅកាន់ស្ត្រីរុស្ស៊ីនៅទិវាអន្តរជាតិនារី ៨ មីនា និងចុះផ្សាយដោយសារព័ត៌មាន TASS ។

លោកប្រធានាធិបតីលើកឡើងថា “បងប្អូនស្ត្រីជាទីគោរព អ្នកពិតជាមានអំណាចក្នុងការកែលម្អពិភពលោកនេះជាមួយនឹងភាពស្រស់ស្អាត ប្រាជ្ញាឈ្លាសវៃ និងចិត្តសប្បុរសរបស់អ្នក ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺអរគុណធម្មជាតិដែលផ្ដល់អំណោយដ៏អស្ចារ្យបំផុតនេះមកកាន់អ្នក ពោលគឺការមានកូន និងភាពជាម្តាយមួយនេះ គឺជាបេសកកម្មដ៏រុងរឿង និងជាបេសកកម្មដ៏លំបាកសម្រាប់ស្ត្រីគ្រប់រូប ប៉ុន្តែក៏ជាប្រភពនៃសេចក្តីសប្បាយរីករាយ និងសុភមង្គលផងដែរ” ។
លោក ពូទីន បានកត់សម្គាល់ទៀតថា “គ្រួសារនៅតែជារឿងសំខាន់បំផុតមួយសម្រាប់ស្ត្រីមិនថា នាងសម្រេចជ្រើសរើសផ្លូវបែបណា ឬកម្រិតវិជ្ជាជីវៈណាដែលនាងសម្រេចបាននោះទេ ។ គ្រួសារ សាច់ញាតិ មិត្តភក្តិ និងកូនៗ នាងតែងតែបារម្ភមិនខ្លាចនឿយហត់នោះឡើយ ជាពិសេសសុខភាព និងការអប់រំ ហើយអ្វីដែលសំខាន់បំផុតនោះ នាងតែងតែបង្រៀនពួកគេពីអ្វីដែលត្រឹមត្រូវ និងដឹកនាំពួកគេឲ្យធំឡើងជាមនុស្សដើរតាមគន្លងធម៌ និងជោគជ័យ” ។

ចំណុចពិសេសមួយទៀតនោះ មេដឹកនាំរូបនេះបានថ្លែងអំណរគុណដល់ស្ត្រីសម្រាប់អ្វីគ្រប់យ៉ាងដែលជួយនាំនាវារុស្ស៊ីទទួលបានជោគជ័យលើប្រតិបត្តិការសឹកនៅអ៊ុយក្រែន ។ លោក ពូទីន បញ្ជាក់ថា “ខ្ញុំចង់និយាយជាពិសេសចំពោះស្ត្រីដែលកំពុងជួយបម្រើការ និងបំពេញបេសកកម្មក្នុងប្រតិបត្តិការយោធាពិសេស ក៏ដូចជាស្ត្រីផ្សេងទៀតដែលឥឡូវនេះបានបែកពីសមាជិកគ្រួសាររបស់ពួកគេ និងរង់ចាំវីរបុរសរបស់ខ្លួនត្រលប់មកផ្ទះវិញ ហើយខ្ញុំសូមលើកទឹកចិត្តពួកគេក្នុងទិវា ៨ មីនា ។ ស្រ្តីរបស់យើងបានបង្ហាញពីក្ដីស្រឡាញ់ ការលើកទឹកចិត្ត និងការគាំទ្របារម្ភទៅដល់ទាហានគ្រប់រូប ជួយពួកគេនៅជួរមុខ ក្នុងមន្ទីរពេទ្យ និងនៅក្នុងអង្គភាពស្ម័គ្រចិត្តជាច្រើនផ្សេងទៀតជាដើម” ។
ជាចុងក្រោយលោក ពូទីន បញ្ជាក់ថា សរុបមក ស្ត្រីបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះអ្នកចម្បាំងរបស់យើង និងថែមទាំងជួយកម្លាំងទ័ពទាំងនៅខ្សែត្រៀមជួរមុខ ក្នុងមន្ទីរពេទ្យ និងក្នុងអង្គភាពស្ម័គ្រចិត្តផ្សេងៗទាំងអស់ ។ ក្នុងន័យនេះលោកចង់បង្ហាញថា បេះដូងរបស់ស្ត្រីពិតជាកម្លាំងជំរុញដែលមិនអាចប្រកែកបាន ជាថាមពលបន្ថែមនៃការតស៊ូនៅគ្រប់កិច្ចការធំៗទាំងអស់ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ តើស្រីៗនៅ អ៊ុយក្រែន មានសិទ្ធិឈប់សម្រាកក្នុងថ្ងៃ ៨ មីនា ដូចប្រទេសមានសុខសន្តិភាពផ្សេងទេ?
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


