ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ទទួលស្គាល់ថា ទ័ពណាតូ ពិតជាមាន នៅអ៊ុយក្រែន មែន
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ និយាយថា ទាហានអង្គការណាតូ ពិតជាមានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែនមែន ប៉ុន្តែមិនបញ្ជាក់ថាតើនោះជាទ័ពនៃរដ្ឋជាសមាជិកមួយណានោះទេ។ នេះបើតាមការចុះផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យទី១០ខែមីនា។

លោក Radoslaw Sikorski ថ្លែងក្នុងព្រឹត្តិការណ៍ខួបលើកទី២៥ដែលទីក្រុងវ៉ាសូវី ចូលរួមជាមួយអង្គការណាតូថា “ទាហានមកពីបណ្តាប្រទេសណាតូ ពិតជាមានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែនមែន។ ខ្ញុំចង់អរគុណអ្នកតំណាងនៃប្រទេសនោះ ដែលហ៊ានប្រថុយនឹងហានិភ័យ”។ លោកមិនសំដៅទៅចំឈ្មោះប្រទេសនោះឡើយ ដោយអះអាងថា “មិនដូចអ្នកនយោបាយអឺរ៉ុបផ្សេងទៀតទេ ខ្ញុំនឹងមិនបង្ហាញរឿងនេះឡើយ”។
ឆ្លើយតបទៅសេចក្តីថ្លែងការណ៍របស់លោក Sikorski, អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova កាលពីថ្ងៃអាទិត្យទី១០ខែមីនា បានប្រាប់កាសែត Izvestia ថា ណាតូ លែងមានលេសអ្វីត្រូវបដិសេធទៀតហើយ។

ទោះបីជាយ៉ាងណាក៏ដោយ អាមេរិកនិងសមាជិកណាតូផ្សេងទៀត មិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។
កាលពីមុន លោក Sikorski ក៏ធ្លាប់និយាយដែរថា វត្តមានរបស់កងកម្លាំងណាតូនៅអ៊ុយក្រែន គឺជារឿងមិននឹកស្មានដល់ ហើយសរសើរចំពោះការលើកឡើងរបស់ប្រធានាធិបតីបារាំង Emmanuel Macron អំពីលទ្ធភាពបញ្ជូនទាហានលោកខាងលិច ទៅអ៊ុយក្រែន។

សូមបញ្ជាក់ជាថ្មី សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ សាធារណរដ្ឋឆែក និងបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត បានប្រកាសថា ពួកគេគ្មានគម្រោងបញ្ជូនទ័ពទៅអ៊ុយក្រែនឡើយ ព្រោះមិនចង់ឲ្យកងកម្លាំងរបស់ពួកគេ ចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម ហើយក៏មិនចង់ឲ្យមានការប៉ះទង្គិចដោយផ្ទាល់ជាមួយរុស្ស៊ី ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរដែរ។
វិមានក្រឹមឡាំងក៏ធ្លាប់ព្រមានដែរថា ប្រសិនបើលោកខាងលិច បញ្ជូនទ័ពទៅអ៊ុយក្រែនមែន ពួកគេច្បាស់ជាប្រថុយ បង្កឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់មិនអាចចៀសបានរវាងណាតូ និងរុស្ស៊ីហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


